តម្លៃប្រេងបានហក់ឡើងខ្ពស់នៅក្នុងការជួញដូរដំបូងនៅអាស៊ី នៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយសារការព្រួយបារម្ភលើការផ្គត់ផ្គង់សកលដែលកាន់តែតឹងតែង ព្រោះតែជម្លោះនៅមជ្ឈិមបូព៌ា និងរវាងរុស្ស៊ី និងអ៊ុយក្រែន ស្របពេលការរួមតូចនៃចំនួនខួងយករ៉ែរបស់សហរដ្ឋអាមេរិក បានរុញឲ្យតម្លៃប្រង លោតឡើងខ្ពស់។

ភាគហ៊ុនប្រេងឆៅរបស់ក្រុមហ៊ុន Brent បានកើនឡើង ២៤ សេន ឬ ០,៣% ដល់ ៨៥ ,៦៧ ដុល្លារក្នុងមួយបារ៉ែល នៅនៅម៉ោង០០២៩ ម៉ោងសកល(0029 GMT) ។ ភាគហ៊ុនរបស់ប្រេងឆៅអាមេរិកបានកើនឡើង ២៥ សេន ឬ ០,៣% ដល់ ៨០,៨៨ ដុល្លារក្នុងមួយបារ៉ែល។ ក្រុមហ៊ុនទាំងពីរបានកត់ត្រាការផ្លាស់ប្តូរតិចជាង ១% កាលពីសប្តាហ៍មុនធៀបនឹងសប្តាហ៍មុនៗ។

លោក ហ៊ីរ៉ូយូគិ គីគូកាវ៉ា (Hiroyuki Kikukawa) ប្រធានក្រុមហ៊ុន NS Trading ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន Nissan Securities បាននិយាយថា ការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយ រួមជាមួយនឹងការកើនឡើងនៃការវាយប្រហារលើរោងចក្រថាមពលនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងការធ្លាក់ចុះក្តីសង្ឃឹមបទឈប់បាញ់នៅមជ្ឈិមបូព៌ា បានធ្វើឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងពិភពលោក។ .
លោកបាននិយាយថា ការធ្លាក់ចុះសកម្មភាពខួងប្រេងរបស់សហរដ្ឋអាមេរិក ក៏បង្កើនការព្រួយបារម្ភផងដែរចំពោះការផ្គត់ផ្គង់កាន់តែតឹងរ៉ឹង ។
ទីក្រុង Kyiv បាននិយាយថា រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតំបន់ល្វីវ (Lviv )ភាគខាងលិចរបស់អ៊ុយក្រែនដោយមីស៊ីល កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងការវាយប្រហារតាមអាកាសដ៏ធំដែលឃើញមីស៊ីលរុស្ស៊ីមួយគ្រាប់ហោះចូលដែនអាកាសប៉ូឡូញ៕