ប្រធានតេក្វាន់ដូ ITF ជំរុញក្រុមជម្រើសជាតិខ្លួន ផ្ដោតការប្រកួតជើងឯកអាស៊ី នៅឥណ្ឌា

2024/03/25 06:45:06 pm        176

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានជំរុញ និង​លើកទឹកចិត្តដល់ក្រុមកីឡាតេក្វាន់ដូ ITF ជម្រើសជាតិកម្ពុជា ត្រូវខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងការ​ប្រកួត​តេក្វាន់​ដូ ​ITF​ ជ្រើស​រើស​ជើង​ឯកអាស៊ី នៅប្រទេសឥណ្ឌា នាខែសីហា ឆ្នាំ២០២៤ ខាងមុខ ។

ការជំរុញនេះ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២៤-២០២៨ របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា នៅទីស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពីថ្ងៃទី២៤ ខែមីនា ស្របពេលឯកឧត្តមទេសរដ្ឋមន្ដ្រី ត្រូវបាន​សមាជិក​គណៈ​កម្មាធិការ​ប្រតិបត្តិសហព័ន្ធ បោះឆ្នោតគាំទ្រធ្វើជាប្រធានសហព័ន្ធអាណត្ដិថ្មីបន្ដទៀត ។

ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា បច្ចុប្បន្នសហព័ន្ធបានត្រៀមកញ្ចប់ថវិកាគ្រប់គ្រាន់ សម្រាប់​ចំណាយ​លើការបញ្ជូនប្រតិភូកីឡាតេក្វាន់ដូ ITF កម្ពុជា ចូលរួមប្រកួតជើងឯកអាស៊ី នៅឥណ្ឌា នា​ខែ​សីហាខាងមុខ ដោយប្រមូលបានប្រមាណ ២ម៉ឺនដុល្លារ ពីសមាជិកសហព័ន្ធ ។ ដូច្នេះ​ដើម្បី​តប​ស្នង​ជាមួយការលះបង់របស់ម្ចាស់ឧបត្ថម្ភគាំទ្រនេះ ឯកឧត្តមបាន​ជំរុ​ញឲ្យ​ក្រុម​ជម្រើស​ជាតិ​គប្បី​ត្រូវខំប្រឹងហាត់ ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយស​ជូន​ជាតិ​ក្នុង​ព្រឹត្តិការណ៍​ប្រចាំទ្វីបនេះ ។

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធដដែលបន្ដថា តេក្វាន់ដូ​ ITF​ កម្ពុជា​ គឺបានឈរលេខ២ ក្នុងទ្វីបអាស៊ី កាលពីប្រកួតជើងឯកអាស៊ី ឆ្នាំ២០១៨ នៅ​ប្រទេស​ម៉ុងហ្គោលី និងឈរលេខ១៣ ពិភពលោក ដែលមានសមាជិកជិត ៩០ប្រទេស សម្រាប់​ការ​ប្រកួត​តេក្វាន់ដូ ITF ជើងឯកពិភពលោក ឆ្នាំ២០១៩ នៅប្រទេសប៊ុលហ្គារី ។ ដូច្នេះនេះ​គឺ​ជាមោទនភាព​ជាតិ​មួយ ដែលគ្រួសារកីឡាតេក្វាន់ដូ ITF កម្ពុជា ត្រូវបន្ដខំប្រឹង ដើម្បីរក្សា និងដណ្ដើម​សមិទ្ធ​ផល​ថ្មីៗ​ជូន​ប្រទេសជាតិបន្ថែមទៀត ។

ឆ្លៀតឱកាសនៃមហាសន្និបាតបញ្ចប់អាណត្ដិចាស់ បន្ដអាណត្ដិថ្មីនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសិស្សគុនកីឡាតេក្វាន់ដូ ITF ទាំងអស់ ដែលខិតខំ​ហ្វឹក​ហាត់​បង្កើនគុណភាពបច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូរ មិនធ្លាប់​បង្ក​ផល​ប៉ះពាល់​អ្វីសង្គមជាតិ ហើយអ្វីដែលពិសេស កីឡាករ-កីឡាការិនីតេក្វាន់ដូ ITF ទាំងអស់ តែង​សាងនូវភាពជាគំរូ តាមរយៈការខិតខំហ្វឹកហាត់ និងប្រកួត​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុ​ភូមិ​ជា​បន្ដ​បន្ទាប់ គ្រាដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ក៏បានលះបង់​ខ្ពស់​ក្នុង​ស្មារតី​សាមគ្គី​ភាព​ផ្ទៃក្នុងដី ដើម្បីជំរុញការអភិវឌ្ឍន៍កីឡានេះផងដែរ៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        118
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm