លោក Zelensky និយាយវាយបកបន្ទាប់ពីរុស្ស៊ីភ្ជាប់អ៊ុយក្រែន ទៅនឹងការវាយប្រហារនៅក្រុងមូស្គូ

2024/03/25 06:49:48 pm        201

ខណៈព័ត៌មាននៃការវាយប្រហារនៅសាលប្រគុំតន្ត្រីនៅទីក្រុងមូស្គូ បានផ្ទុះឡើងកាលពីថ្ងៃសុក្រ ប្រជាជនអ៊ុយក្រែន ដឹងថានឹងមានអ្វីកើតឡើងដែលទីក្រុងគីវ នឹងត្រូវបានដាក់កំហុស។

អ្វីដែលគេរំពឹងទុកបន្ទាប់គឺយានដ្រូន និងមីស៊ីលជាច្រើនបន្ថែមទៀតនឹងធ្លាក់មក។ ការចោទប្រកាន់បានចាប់ផ្តើមភ្លាមៗ។ ពួកគេគ្រាន់តែនិយាយពីតម្រុយដំបូងប៉ុណ្ណោះ រហូតដល់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងដោយចំហថា អ្នកដែលបានវាយប្រហារនៅទីក្រុងមូស្គូ បានព្យាយាមរត់ភៀសខ្លួនចូលទៅកាន់ប្រទេសអ៊ុយក្រែន។

បន្ទាប់មក មិនយូរប៉ុន្មាន មុនថ្ងៃរះកាលពីថ្ងៃអាទិត្យ សំឡេងផ្ទុះកើតឡើងនៅទីក្រុងគីវ។ នៅពេលដែលលោកPutin បានធ្វើអត្ថាធិប្បាយ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិរុស្ស៊ី ក្រុមជ្រុលនិយមរដ្ឋឥស្លាម (IS) បានប្រកាសរួចហើយថាពួកគេ បានធ្វើសកម្មភាពឃាតកម្មនេះ។

នៅពេលនេះ ក្រុមរដ្ឋឥស្លាម(IS) បានបញ្ចេញវីដេអូដ៏លាក់កំបាំងនៃការសម្លាប់រង្គាលរបស់ពួកគេ ដោយថតនៅលើកាមេរ៉ាសុវត្ថិភាព និងរួមទាំងសំឡេងស្រែកថា «ព្រះគឺអស្ចារ្យបំផុត» ពីអ្នកវាយប្រហារ។

នៅក្នុងសេចក្តីថ្លែងការណ៍ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky មានការខឹងសម្បារយ៉ាងខ្លាំងដែលប្រទេសរបស់លោក ត្រូវបានដាក់កំហុស។ លោកបានចាត់ទុកប្រធានាធិបតីរុស្ស៊ី និងអ្នកដទៃទៀតនៅក្នុងទីក្រុងមូស្គូ ថាជាមនុស្សអាក្រក់សម្រាប់ការផ្សារភ្ជាប់ការវាយប្រហារនៅទីនោះ ជាមួយទីក្រុងគីវ។

លោកបាននិយាយថា មេដឹកនាំរុស្ស៊ីដែល«មិនសប្បាយចិត្ត» មានការព្រួយបារម្ភកាន់តែច្រើនអំពីការវាយប្រហារលើទីក្រុងគីវ ជាជាងការធានាចំពោះពលរដ្ឋរបស់ខ្លួន។ បន្ទាប់មកលោក Zelensky បានបង្វែរនិយាយអំពីទីក្រុងមូស្គូ ដោយនិយាយថា ទីក្រុងនេះបានបញ្ជូន ភេរវកររាប់ម៉ឺននាក់ ទៅកាន់ប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានពេញលេញ បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ កងទ័ពទាំងនោះបច្ចុប្បន្នកំពុងប្រព្រឹត្តយ៉ាងឃោឃៅលើអ៊ុយក្រែន ជាជាងការការពាររុស្ស៊ីប្រឆាំងការគំរាមកំហែងពិតប្រាកដនៃលទ្ធិជ្រុលនិយម។ ពួកគេដុតទីក្រុងរបស់យើង ពួកគេធ្វើទារុណកម្ម និងចាប់រំលោភ។

នគរបាលអ៊ុយក្រែន បានបើកសំណុំរឿងឧក្រិដ្ឋកម្មរាប់ពាន់ករណីប្រឆាំងទាហានរុស្ស៊ី ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ។

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        64
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        86
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm