រាជរដ្ឋាភិបាលសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដើម្បីរក្សាភាពស្អាតស្អំក្នុងវិស័យកីឡា

2024/03/25 07:06:01 pm        217

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានសម្រេចចេញអនុក្រឹត្យស្ដីពីការសម្រេចបង្កើតទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែល​មាន​អក្សរ​កាត់​ថា ទ.ក.ប.ដ ឬ CADA ដើម្បីធានា និងរក្សាបាននូវភាពស្អាតស្អាតស្អំក្នុងវិស័យកីឡា ដោយ​គោរពតាមច្បាប់អន្ដរជាតិ ។

យោងតាមអនុក្រឹត្យ ដោយផ្អែកលើសំណើររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានកំណត់នូវបទប្បញ្ញត្ដិទូទៅ ដើម្បី​ចូល​រួម​អនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សាធារធាតុដូប៉ាក្នុងវិស័យកីឡា និង​លិខិ​ត​បទដ្ឋានគតិយុត្តពាក់ព័ន្ធ ។

សម្រាប់តួនាទី និងភារកិច្ចរបស់ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល លើការ​អនុវត្ត​អនុសញ្ញា​អន្ដរជាតិ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ដូប៉ា​ក្នុង​វិស័យកីឡា គឺមានភារកិច្ចដូចជា៖

- រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ដ្រ ផែនការសកម្មភាព បទប្បញ្ញត្ដិផ្សេងៗពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡា

- ផ្សព្វផ្សាយបទប្បញ្ញត្ដិដទៃទៀត និងអនុម័តលក្ខន្ដិកៈប្រឆាំងដូប៉ាក្នុងវិស័យកីឡា

- ស្រាវជ្រាវសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់

- ផ្សព្វផ្សាយបញ្ជីសារធាតុ និងវិធីសាស្ដ្រដែលត្រូវបានហាមឃាត់

- ត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំងនឹងការប្រើប្រាស់សារធាតុដូប៉ាក្នុងវិស័យកីឡា និងក្រមប្រឆាំងដូប៉ាពិភពលោក

- រៀបចំរបាយការណ៍ ស្ដីពីការអនុវត្តអនុសញ្ញាអន្ដរជាតិប្រឆាំង​នឹងការប្រើប្រាស់​សារធាតុ​ដូប៉ា​ក្នុង​វិស័យកីឡា ជូនអង្គការយូណេស្កូ និងអង្គការអន្ដរជាតិដែលពាក់ព័ន្ធ

- ត្រួតពិនិត្យការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់សហព័ន្ធកីឡាជាតិ និងសហព័ន្ធកីឡាដទៃទៀត

-លើកទឹកចិត្តក្រសួង ស្ថាប័នពា់ព័ន្ធ វិស័យឯកជន ដៃគូសហការ និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមការប្រឆាំងដូប៉ាក្នុងវិស័យកីឡា

- ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តលក្ខន្ដិកៈប្រឆាំងដូប៉ារបស់ក្រសួង ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោមជាតិ

- ចូលរួមប្រជុំពាក់ព័ន្ធនឹងការប្រឆាំងដូប៉ាក្នុងវិស័យកីឡាកម្រិតជាតិ តំបន់ និងអន្ដរជាតិ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ក្រោយ​មាន​ការ​ចង្អុល​បង្ហាញ ណែនាំ និងជំរុញការរៀបចំរបស់អ្នកជំនាញពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន ក៏បានសម្រេចចុងក្រោយ ហើយត្រូវបានគណៈរដ្ឋមន្ដ្រី និងក្រុមប្រឹក្សាអ្នកច្បាប់ ឯក​ភាពលើការងារនេះ មុនរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​សម្រេចចេញនូវអនុក្រឹត្យដ៏មានតម្លៃបំផុត សម្រាប់កសាងកីឡាស្អាតស្អំនៅកម្ពុជា ដោយ​អនុលោម​ភាព​ទៅនឹងច្បាប់នៃការប្រយុទ្ធប្រឆាំងការប្រើប្រាស់សារធាតុដូប៉ានៅលើឆាកអន្ដរជាតិ ។

ក្នុងនាមប្រតិបត្តិករកីឡាឆ្នើមកម្ពុជាមួយរូប ឯកឧត្តមបានសម្ដែងការគាំទ្រពេញទំហឹង និង​បង្ហាញ​នូវ​សុទិដ្ឋិនិយមខ្ពស់ ចំពោះការបង្កើតឲ្យមានទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ាជាតិនេះឡើង ។ ឯកឧត្តម​សង្ឃឹមជឿជាក់យ៉ាងមុតមាំទៀតថា ការបង្កើតច្បាប់នេះ នឹងទទួល​បាន​ការ​អបអរ​សាទរ​ពី​សំណាក់​ស្ថាប័នកីឡាជាតិ និងអន្ដរជាតិ ដើម្បីធ្វើឲ្យវិស័យកីឡាកម្ពុជា កាន់តែមានភាពរឹងមាំ ហើយ​ធ្វើ​ឲ្យកម្ពុជា ក្លាយជាប្រទេស ដែលមានកីឡាករ-កីឡាការិនី និងអ្នកលេងកីឡាទាំងអស់ ដែល​មិនប៉ះពាល់នូវសារធាតុហាមឃាត់ ស្របតាមច្បាប់អន្ដរជាតិផងដែរ៕ អត្ថបទ លី ឈុនឡា

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        164
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        173
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        180

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm