ក្រសួងការងារគ្រោងបើកប្រាក់ឈ្នួលដល់កម្មកររោងចក្រ RG នៅថ្ងៃទី៣០ ខែមីនាខាងមុខ

2024/03/25 07:27:50 pm        189

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ខាងមុខនេះ នឹង​បន្ត​ការងារ​ការ​បើកប្រាក់ឈ្នួលនិងប្រាក់បំណាចផ្សេងៗដល់កម្មករនិយោជិតរោងចក្រស្បែកជើង RG Footwear ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ខណៈកម្មកររោងចក្រ Y & W ហ្គាមេន ជាង ៣,៧០០នាក់ បានទទួលបានដំណោះស្រាយយ៉ាងយកចិត្តទុកដាក់បំផុតរួចហើយ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅ​ព្រឹកថ្ងៃទី២៥ ខែមីនានេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា សម្រាប់រោងចក្រ RG Footwear មន្រ្តីក្រសួងកំពុងសម្របសម្រួលជាមួយក្រុមហ៊ុន និងអាជ្ញាធរ​ស្រុក​អង្គស្នួល​ដើម្បី​សម្រប​បែបបទ ឱ្យកម្មករបានបើកប្រាក់មានភាពងាយស្រួលនាពេលខាងមុខនេះ។ ឯកឧត្តម បាន​បន្តថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ក៏បានចុះទៅម្តុំរោងចក្រនោះផងដែរ នៅពេល​ក្រោយពេលមានបញ្ហាដោយសារអគ្គិភ័យ ដើម្បីផ្តល់ព័ត៌មានអំពីឱកាសការងារថ្មីៗ សម្រាប់​កម្មករដែលចង់ស្វែងរកការងារថ្មីធ្វើ។ ក្នុងនោះ កម្មករមួយចំនួន ក៏បានសួរ​នាំ​អំពី​ឱកាស​ការងារ​ថ្មី​ជា​បណ្តើរៗផងដែរ។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ រោងចក្រស្បែកជើង RG Footwear (Cambodia) Co.,LTD ស្ថិតនៅភូមិស្រុកអង្គស្នួល ខេត្តកណ្តាល បាន​ជួប​ឧបទ្ទវហេតុ​អគ្គិភ័យ​ឆេះ​រោង​ចក្រ​ទាំងស្រុង ដែលធ្វើឲ្យរោង​ចក្រ​មិន​អាច​ស្តារ​លទ្ធភាព​ដំណើរ​ការ​អាជីវកម្ម​ឡើង​វិញក្នុង​ពេលឆាប់បានឡើយ។ ក្នុងកាលៈទេសៈមិនប្រាកដអំពីពេលវេលា និងលទ្ធភាព​នៃការស្វែង​រក​ទុនបន្ថែមថ្មីដើម្បីជួសជុល សាងសង់ និងបំពាក់សម្ភារ បរិក្ខារឡើងវិញ រោងចក្របាន​ប្រកាសបិទ​ដំណើរការរបស់ខ្លួនទាំងស្រុង ដែលនាំឲ្យកិច្ចសន្យាការងាររបស់​កម្មក​រ​និយោជិត​ទាំង​អស់ត្រូរបានរំលាយ។ ដូច្នេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រូវបន្ត​រ៉ាប់​រងលើការងារនេះជូនដល់កម្មករនិយោជិតដែលកំពុងជួបបញ្ហា និងត្រូវការ​ជំនួយ​បន្ទាន់​ផងដែរ។ ពាក់ព័ន្ធការទទួលបានប្រាក់ឈ្នួល និងប្រាក់បំណាចផ្សេងៗនៅរោងចក្រ Y&W ស្ថិត​នៅ​តំប​ន់ព្រែកជ្រៃ ខណ្ឌដង្កោ តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ​កម្ម​កា​រិនី បានបង្ហាញទឹកមុខសប្បាយរីករាយ និងសម្តែងការអរគុណជូនចំពោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជា​ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយក​ចិត្ត​ទុក​យ៉ាង​ខ្លាំង​ចំពោះ​ពួក​គាត់​ដែល​ជា​កម្មករ​៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm