ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវសាធារណៈជនរួមគ្នាឆ្លើយតប និងប្រឆាំង​ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ

2024/03/25 08:47:19 pm        266

ភ្នំពេញ៖ ប្រធានក្រុមយុវជនសង្គមស៊ីវិល និងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក ហេង សំណាង បាន​អំពាវនាវដល់សាធារណៈជន ចូលរួមឆ្លើយតបដល់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និង​ពិនិត្យ​ឱ្យបានគ្រប់ជ្រុងជ្រោយលើការផ្សព្វផ្សាយព័ត៌មាននានានៅលើបណ្ដាញសង្គម និងសូម​បញ្ឈប់​នាំ​គ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះព័ត៌មានដែលមិនពិត ពីព្រោះការ​ចែក​រំលែក​ព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម។

លោក ហេង សំណាង បានអំពាវនាវក្នុងឱកាសបើកវគ្គបណ្តុះបណ្តាល សមាជិក​ក្រុម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធចំនួន ១០០ នាក់ ជំនាន់ទី១ ស្តីពី «មូលដ្ឋានគ្រឹះការសរសេរព័ត៌មាន» ដែលផ្តោត​លើការ​ចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយ ឬប្រឌិតកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុង​ឱកាស​នោះលោក​បាន​អំពាវនាវ​ដល់​មហាជន​ធ្វើ​យ៉ាង​ណារួម​គ្នា​ទប់​ស្កាត់​រាល់​ព័ត៌មាន​ក្លែង​ក្លាយ ប្រឌិត ដែលបង្កើតឡើងដោយក្រុមប្រឆាំង ដើម្បី​ញុះញង់​ក្នុង​ន័យ​ទុច្ចរិត​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​បែក​បាក់ និងអស្ថិរភាពនៅក្នុងសង្គមជាដើម។

លោក ហេង សំណាង បានអំពាវនាវដល់សាធារណៈជនថា៖ ១/. ស្វែងរក​ប្រភព​ព័ត៌មាន​ដែល​មាន​ប្រភព​ត្រឹមត្រូវ ច្បាស់ការចេញពីស្ថាប័នផ្លូវការ ពិតឬក្លែងក្លាយ ហើយកុំទាន់ធ្វើការវិនិច្ឆ័យ និង​ចូលខមមិនក្នុងន័យមិនល្អ ឬខុសនឹងច្បាប់ ប៉ុន្ដែត្រូ​វ​កំណត់​ប្រភព​នោះ​ឱ្យ​បាន​ច្បាស់​លាស់​ជា​មុនសិន​។ ២/. រួមគ្នាចូលទៅ Report Page អនាមិកទាំងនោះ ដើម្បីឱ្យក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បិទ​ព័ត៌មាន​ប្រឌិត។ ៣/. ឆ្លើយតបបង្ហាញការពិត តាមរយៈបណ្ដាញសង្គម ឬបណ្ដាញ​សារព័ត៌មាន​នានា​ជា​បន្ទាន់​ដើម្បីបន្សាបព័ត៌មានក្នុងន័យទុច្ចរិតណាមួយ។ ៤/.អំពាវនាវ​ដល់​ក្រុម​អ្នក​បង្កើត​មាតិកា (Creator Content) ឬឆាណែល ហ្វេសប៊ុក យូធូប ជាដើម ត្រូវបង្កើត​មាតិកា​របស់​ខ្លួន​ប្រកប​ដោយ ក្រមសីលធម៌ វិជ្ជាជីវៈ មិនត្រូវបង្កើតមានតិកាណាមួយផ្ទុយនឹងច្បាប់ ឬប៉ះពាល់​សិទ្ធិ​អ្នក​ដទៃឡើយ។ ៥/.បញ្ឈប់នាំគ្នាចែករំលែកបន្ត ឬ Like Comment Share ចំពោះ​ព័ត៌មាន​ដែល​មិន​ពិត ពីព្រោះការចែករំលែកព័ត៌មានទាំងនោះវាអាចបណ្តាលក្លាយជាជនរងគ្រោះជាដើម៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        7
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm