អង់គ្លេសគ្រោងនឹងបង្កើនកម្លាំងពលកម្មនុយក្លេអ៊ែរ

2024/03/25 10:46:54 pm        26

នាយករដ្ឋមន្ត្រី លោក Rishi Sunak នឹងកំណត់ផែនការជំរុញកម្លាំងពលកម្មនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ ខណៈដែលការបង្កើននូវការសាងសង់នាវាមុជទឹក និងតម្រូវការដែលកំពុងកើនឡើងនៃឧស្សាហកម្មថាមពលនុយក្លេអ៊ែរ ត្រូវបានគេព្យាករថា នឹងបង្កើតការងារថ្មីចំនួន ៤០.០០០កន្លែង នៅឆ្នាំ២០៣០។

រដ្ឋាភិបាលបានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងចាប់ដៃគូជាមួយក្រុមហ៊ុនការពារជាតិ BAE Systems, Rolls-Royce និង Babcock រួមជាមួយនឹងក្រុមហ៊ុនថាមពលធំជាងគេ EDF ដើម្បីវិនិយោគនូវទឹកប្រាក់ជាង ៧៦៣លានផោន (៩៦១ លានដុល្លារ) នៅដំណាច់ទសវត្សរ៍នេះ លើជំនាញ ការងារ និងការអប់រំ។

រដ្ឋាភិបាលត្រូវធានាថា មានបុគ្គលិកនុយក្លេអ៊ែរគ្រប់គ្រាន់ ដើម្បីជួយសាងសង់ និងថែរក្សាកងនាវាមុជទឹករបស់ខ្លួន ដែលមានសារៈសំខាន់ ដើម្បីការពារជាតិ និងសន្តិសុខ ព្រោះថា ពួកគេជាមូលដ្ឋាននៃការរារាំងនុយក្លេអ៊ែរនៅសមុទ្រឥតឈប់ឈររបស់ចក្រភពអង់គ្លេស។

មុនពេលធ្វើទស្សនកិច្ចនៅទីក្រុង Barrow-in-Furness នៅភាគពាយព្យនៃចក្រភពអង់គ្លេស នាថ្ងៃចន្ទនេះ ជាកន្លែងដែលឧស្សាហកម្មនុយក្លេអ៊ែររបស់អង់គ្លេសមានមូលដ្ឋាននៅទីនោះ លោក Sunak បាននិយាយថា៖ «ការការពារអនាគតនៃការរារាំងនុយក្លេអ៊ែរ និងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់យើង គឺជាកិច្ចខិតខំប្រឹងប្រែងជាតិដ៏សំខាន់‍។ ថ្ងៃនេះ យើងបើកដំណើការសហគ្រាសនុយក្លេអ៊ែរជំនាន់ក្រោយរបស់យើង ដែលនឹងធ្វើឲ្យយើងមានសុវត្ថិភាព បន្តរក្សាថាមពលរបស់យើង និងសន្សំការចំណាយរបស់យើង»។

ឧស្សាហកម្មនាវាមុជទឹកនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេសនឹងពង្រីកក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារនាវាថ្មីជាច្រើនគ្រឿងត្រូវបានសាងសង់ ទាំងសម្រាប់ចក្រភពអង់គ្លេសខ្លួនឯងផ្ទាល់ ហើយក៏សម្រាប់ប្រទេសអូស្ត្រាលីផងដែរ នៅក្រោមកិច្ចព្រមព្រៀងសន្តិសុខ AUKUS៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm