ក្រសួងការងារ នាំយកឱកាសការងារជាង ៨០០០កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ

2024/03/26 12:01:07 am        193

ទីភ្នាក់ងារជាតិ និងមុខរបរនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមរយៈការដាក់មជ្ឈមណ្ឌល​ការងារ​ចល័ត​រប​ស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនា​ពេលនេះ​គឺ​ជាយន្តការ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខក្នុងការ​គិតគូរ​ពី​សុខទុក្ខ​របស់​បង​ប្អូន​កម្មករនិយោជិតរោងចក្រ អ.ជី ហ្វ៊ូតវែរ។

បើតាមក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈក្រុមការងារ និងរថយន្ត​នៃ​មជ្ឈមណ្ឌល​ការងារ​ចល័ត​នៃ​ក្រសួងការងារកំពុងចុះផ្សព្វផ្សាយឱកាសការងារ និងចុះឈ្មោះអ្នកស្វែងរកការងារ នៅ​តំបន់​រោងចក្រ អ.ជី ហ្វ៊ូតវែរ ផ្ទាល់តែម្តង ធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលសម្រាប់​កម្មក​រ​និយោជិត​ដែល​ពុំទាន់រកការងារថ្មីធ្វើធ្វើបានអាចស្វែងរកការងារថ្មី​បន្ទាប់​ពី​រោង​ចក្រ​នេះត្រូ​វ​បាន​អគ្គិភ័យ​ឆាបឆេះខូចខាតទាំងស្រុងកាលពីពេលថ្មីៗកន្លងទៅ។

ជាការកត់សំគាល់ តាមរយៈមជ្ឈមណ្ឌល​ការងារ​ចល័ត​សម្រាប់​ផ្តល់​ព័ត៌មាន​អំពី​ឱកាស​ការងារ​ជូន​កម្មករ​និយោជិត នៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្រុកអង្គស្នួល ខេត្តកណ្តាល មាន​ការ​ចាប់​អារម្មណ៍ និងការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាច្រើន។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ២០២៤ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​ក៏​បាន​ណែនាំ​ឱ្យកម្មករនិយោជិតនៃរោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ត្រៀមឯកសារ​ទៅ​បើក​ប្រាក់​ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នៅបរិវេណសាលាស្រុកអង្គស្នួល ចាប់ពីម៉ោង​៨៖៣០​នាទី​ព្រឹក ថ្ងៃទី៣០ខែមីនា ឆ្នាំ២០២៤តទៅ។

សម្រាប់ឯកសារដែលបងប្អូនកម្មករនិយោជិតត្រូវភ្ជាប់មកជាមួយនូវមានដូចជា៖ ១. ប័ណ្ណ(កាត) សម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និង​សៀវភៅ​ការងារ​កម្មករ​និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និង២. ប័ណ្ណ​បើក​ប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)»៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm