ហ្វីលីពីន៖ បេសកជនចិនត្រូវបានកោះអញ្ជើញ ជុំវិញ «សកម្មភាពគឃ្លើន» នៅតំបន់ថ្មប៉ប្រះទឹក

2024/03/26 12:41:14 am        147

ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ (ទី២៥ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានកោះអញ្ជើញបេសកជនចិន ជុំវិញ «សកម្មភាពគឃ្លើន» ដោយឆ្មាំសមុទ្រចិន និងនាវាផ្សេងទៀត នៅក្បែរតំបន់ថ្មប៉ប្រះទឹក ម្ដុំឆ្នេរសមុទ្រនៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល មានប្រវត្តិជម្លោះដែនសមុទ្រជាយូរយារណាស់មកហើយ នៅក្នុងសមុទ្រចិនខាងត្បូង ហើយតែងមានការប្រឈមមុខដាក់គ្នាម្តងហើយម្តងទៀត រវាងនាវារបស់ប្រទេសទាំង២ នៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ ក្នុងប៉ុន្មានខែថ្មីៗនេះ។

ហើយហេតុការណ៍ចុងក្រោយនេះបានកើតឡើង កាលពីថ្ងៃសៅរ៍ (ទី២៣ ខែមីនា) នៅជិតតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងប្រជុំកោះ Spratly ពេលប្រទេសហ្វីលីពីនធ្វើបេសកកម្មជាប្រចាំរបស់ខ្លួន ក្នុងការផ្គត់ផ្គង់ដល់ទាហានហ្វីលីពីនដែលឈរជើងនៅលើនាវា BRP Sierra Madre ដែលជានាវាកងទ័ពជើងទឹកចតទុកចោល។

ហ្វីលីពីនបាននិយាយថា ឆ្មាំសមុទ្រចិនបានរារាំងនាវាផ្គត់ផ្គង់របស់ខ្លួន និងបានបង្កការខូចខាតដល់នាវានេះ ដោយប្រើកាណុងបាញ់ទឹក និងធ្វើឲ្យទាហាន ៣នាក់រងរបួស។ ចំណែកឆ្មាំល្បាតឆ្នេរចិនបានការពារសកម្មភាពរបស់ខ្លួន ដោយពណ៌នាថា ជា «បទប្បញ្ញត្តិ ការស្ទាក់ចាប់ និងការបណ្តេញចេញដោយស្របច្បាប់» ចំពោះនាវាបរទេសដែល «ព្យាយាមបង្ខំចូលឈ្លានពាន» ក្នុងដែនទឹករបស់ចិន។

នៅថ្ងៃចន្ទនេះ ដោយប្រើឈ្មោះជាភាសាហ្វីលីពីន សម្រាប់តំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្រសួងការបរទេសហ្វីលីពីនបានប្រាប់ថា ទីក្រុងម៉ានីលបានបង្ហាញពី «ការតវ៉ាយ៉ាងខ្លាំងក្លារបស់ខ្លួនប្រឆាំងនឹងសកម្មភាពឈ្លានពានដែលធ្វើឡើងដោយឆ្មាំសមុទ្រចិន និងកងជីវពលដែនសមុទ្រចិន ប្រឆាំងនឹងបេសកកម្មផ្គត់ផ្គង់ជាប្រចាំដែលធ្វើឡើងដោយហ្វីលីពីន នៅតំបន់ថ្មប៉ប្រះទឹក Ayungin Shoal»។

ជាមួយគ្នានេះ ក្រសួងបានបន្ថែមថា ស្ថានទូតហ្វីលីពីន ប្រចាំនៅទីក្រុងប៉េកាំងក៏បានដាក់ការតវ៉ាស្រដៀងគ្នានេះ ជាមួយក្រសួងការបរទេសចិនផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        370
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        417
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        394

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm