ប្រធានរដ្ឋមន្ត្រីយុត្តិធម៌ហុងកុងព្រមានថា ការរិះគន់តាមអ៊ីនធឺណិតអាចជាការបំពានច្បាប់ថ្មី

2024/03/26 12:42:05 am        173

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់ទីក្រុងហុងកុងបានព្រមានថា ការបង្ហោះ និងចែករំលែកការរិះគន់លើច្បាប់សន្តិសុខជាតិដែលទើបអនុម័តថ្មីរបស់ទីក្រុងនេះ អាចជាការបំពានលើច្បាប់នេះ ដែលមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះការបង្កចលាចល។

ច្បាប់មាត្រា២៣ ដែលចូលជាធរមានកាលពីថ្ងៃទី២៣ ខែមីនា រួមមានការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ចំពោះបទល្មើសឧក្រិដ្ឋចំនួន ៥ប្រភេទ គឺអំពើក្បត់ជាតិ ការបះបោរ ចារកម្ម វិច្ឆេទកម្ម និងការជ្រៀតជ្រែកពីខាងក្រៅ។ ច្បាប់នេះបានពង្រីកបទល្មើស «ការបះបោរ» សម័យអាណានិគមអង់គ្លេស រួមបញ្ចូលការញុះញង់ឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹងការដឹកនាំរបស់បក្សកុម្មុយនីស្តចិន។

រដ្ឋមន្ត្រីទទួលបន្ទុកយុត្តិធម៌ លោក Paul Lam បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែមីនា) ថា មនុស្សម្នាក់អាចនឹងកា្លយទៅជាអ្នកប្រព្រឹត្តបទល្មើស ប្រសិនបើពួកគេបង្ហោះឡើងវិញនូវសេចក្តីថ្លែងការណ៍រិះគន់តាមអ៊ីនធឺណិតដែលចេញដោយបរទេស និងមនុស្សនៅបរទេស អាស្រ័យលើ «ចេតនា និងគោលបំណង» របស់ពួកគេ។

លោក Lam បាននិយាយថា៖ «សេណារីយោដ៏ធ្ងន់ធ្ងរមួយអាចជាបុគ្គលអ្នកដែលបង្ហោះ (សេចក្តីថ្លែងការណ៍) តាមអ៊ីនធឺណិត ពីព្រោះពួកគេយល់ស្របយ៉ាងខ្លាំងជាមួយនឹងសេចក្ដីថ្លែងការណ៍នោះ ហើយពួកគេបានបន្ថែមមតិយោបល់ ធ្វើការកត់សម្គាល់បន្ថែម សម្រាប់គោលបំណងញុះញង់អ្នកស្រុកផ្សេងទៀតឲ្យមានការស្អប់ខ្ពើមប្រឆាំងនឹង (ហុងកុង) និងរដ្ឋាភិបាលកណ្តាល។ ក្នុងករណីនោះ ជាការពិតណាស់ ទង្វើនោះមានហានិភ័យ និងឱកាស (បំពានលើច្បាប់)»៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        28
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        63
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm