ព្រះខ័ន​រាជ​ស្វាយរៀង​ដណ្ដើមបាន ៣​ពិន្ទុ​ពី​ព្រៃវែង​ទាំង​ប្រផិតប្រផើយ​

2021/07/19 05:35:14 pm        104

​បាល់ទាត់៖ ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងបានទទួល ៣​ពិន្ទុ​បន្ថែមទាំង​ប្រផិតប្រផើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​ខេត្តព្រៃវែងដោយ​លទ្ធផល ២-១ ក្នុងជំនួប​សប្ដាហ៍​ទី​៩ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ នៅ​កីឡដ្ឋាន​ខេត្តព្រៃវែងកាលពី​ល្ងាច​ថ្ងៃទី​១៨ ខែកក្កដា​ម្សិលមិញ។​

​ការប្រកួត​នេះ Privat បា​នរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​លោក Conor Nestor តាំងពី​នាទី​ទី​៧ តែ​ត្រូវបាន​កីឡាករ អះ​មាត់ ស៊ូ​រី​ម រក​គ្រាប់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វិញក្រោយ​ស៊ុត​ក្រឡក​ពី​ដៃ​អ្នកចាំទី អាំ សុវណ្ណារ៉ា​ត់ នៅ​នាទី​៣៥។ ប៉ុន្ដែ ៤​នាទី​ក្រោយមកកីឡាករ Lopez Mendy ក៏​រកបាន​គ្រាប់​ទី​២ ឲ្យ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងបើក​ការ​នាំមុខ​ជាថ្មីនៅ​នាទី​៣៩ ហើយក៏​ជា​គ្រាប់​បាល់​ជ័យជម្នះ​ផងដែរ បន្ទាប់ពី​ក្រុម​ទាំងពីរព្យាយាម​វាយ​សម្រុក​គ្នា​នៅ​វគ្គ​ទី​២ តែ​ពុំមាន​គ្រាប់​បាល់​កើតឡើង។​

​ជ័យជម្នះ​នេះបានធ្វើ​ឲ្យ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀងឈរ​លេខ​រៀង​ទី​៤ និង​មាន ១៦​ពិន្ទុ​ស្មើ​ក្រុម​ភ្នំពេញ​ក្រោ​ន ជាមួយ​លទ្ធផល​ប្រកួត ៨​លើក​ឈ្នះ ៥ ស្មើ ១ និង​ចាញ់ ២ តែ​ចាញ់​ប្រៀប​ក្រុម​សិង្ហ​ក្រហម ព្រោះ​ភ្នំពេញ​ក្រោ​ននៅសល់​ប្រកួត​ចំណេញ​ក្នុង​ដៃ ២​ប្រកួត ហើយ​ចាញ់​ប្រៀប​ក្រុម​កំពូល​តារាង​អង្គ​រថា​យ​ហ្គឺ​រ​តែ ៣​ពិន្ទុ​ប៉ុណ្ណោះ។ រីឯ​ខេត្តព្រៃវែងបន្ដ​ឈរ​លេខ​រៀង​ទី​១១ និង​មាន ៤​ពិន្ទុ​ក្នុង​ដៃក្រោយ​ឆ្លងកាត់ ៧​ប្រកួត​ឈ្នះ ១ ស្មើ ១ និង​ចាញ់ ៥​ប្រកួត៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm