ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន បង្ហាញខ្លួននៅឯពិព័រណ៍យានយន្តក្រុងបាងកក

2024/03/26 04:04:25 am        280

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនបានបង្ហាញខ្លួនជាលើកដំបូង ក្នុងកម្មវិធី Bangkok International Motor Show នៅថ្ងៃចន្ទ (ទី 25 ខែមីនា) នេះ ហើយត្រូវបានគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ ក្នុងពិព័រណ៍យានយន្តដ៏ធំនៅប្រទេសថៃ នាសប្តាហ៍នេះ។

ក្រុមហ៊ុនរថយន្តអគ្គិសនី (EV) ដែលទើបបង្ហាញខ្លួនថ្មីនេះ បង្ហាញឲ្យឃើញពីការកើនឡើងនូវការប្រកួតប្រជែង ចំពោះក្រុមហ៊ុនរថយន្តយក្សរបស់ជប៉ុន ដែលបានក្ដោបក្ដាប់ទីផ្សាររថយន្តរបស់ប្រទេសថៃជាយូរមកហើយ។

ក្រុមហ៊ុនផលិតរថយន្តចិន ដូចជា ក្រុមហ៊ុន Geely's Zeekr និងក្រុមហ៊ុន Xpeng Motors គ្រោងនឹងដាក់បង្ហាញរថយន្ត EV ចុងក្រោយបំផុតរបស់ពួកគេដល់អតិថិជនថៃ នៅឯពិព័រណ៍រយៈពេល ១សប្តាហ៍ដែលបើកជាសាធារណៈ នៅថ្ងៃពុធ (ទី២៧ ខែមីនា)។

លោក Mars Chen ប្រធានទីផ្សារដែលកំពុងរីកចម្រើនថ្មី នៅក្រុមហ៊ុន Zeekr បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលខ្លួនប្រកួតប្រជែងនៅកម្រិតខ្ពស់ ហើយរំពឹងថា នឹងលក់រថយន្តដល់ទៅ ១.០០០គ្រឿងបន្ទាប់ពីមានការបើកលក់នៅប្រទេសថៃ។

គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិន បានប្តេជ្ញាវិនិយោគទឹកប្រាក់ច្រើនជាង ១,៤៤ពាន់លានដុល្លារ សម្រាប់រោងចក្រផលិតរថយន្តនៅក្នុងមជ្ឈមណ្ឌលផលិតរថយន្តដ៏ធំបំផុតរបស់អាស៊ីអាគ្នេយ៍មួយនេះ។ ជាមួយគ្នានេះ ប្រទេសថៃកំពុងសម្លឹងមើលដល់ការផ្លាស់ប្ដូរប្រហែល ៣០ភាគរយពីផលិតកម្មរថយន្តប្រចាំឆ្នាំរបស់ខ្លួនទៅជារថយន្តអគ្គិសនី (EV) នៅឆ្នាំ២០៣០៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm