សិស្សសាលានីហ្សេរីយ៉ាជាង ១០០នាក់ដែលត្រូវបានចាប់ពង្រត់បានមកដល់រដ្ឋ Kaduna វិញ

2024/03/26 06:39:11 pm        341

ដោយមានរុំក្បាលជាមួយកន្សែងពណ៌ទឹកក្រូច និងពាក់ឯកសណ្ឋានសិស្សសាលាពណ៌ខៀវ សិស្សនិងបុគ្គលិកនៅប្រទេសនីហ្សេរីយ៉ា ជាង ១០០នាក់ ដែលត្រូវបានចាប់ពង្រត់កាលពីដើមខែនេះ បានមកដល់អគាររដ្ឋាភិបាលក្នុងតំបន់ ក្នុងរដ្ឋ Kaduna ភាគខាងជើងប្រទេសកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីពួកគេត្រូវបានរំដោះដោយកងទ័ព។

កងទ័ព បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេ បានជួយសង្គ្រោះចំណាប់ខ្មាំងចំនួន ១៣៧ នាក់ ក្នុងនោះមានស្រី ៧៦ នាក់ និងប្រុស ៦១នាក់ នៅក្នុងរដ្ឋជិតខាង Zamfara ប៉ុន្មានថ្ងៃ មុនថ្ងៃកំណត់ដើម្បីដើម្បីបង់ប្រាក់លោះចំនួន ៦៩០.០០០ ដុល្លារ សម្រាប់ការដោះលែងពួកគេ។

យោងតាមឧត្តមសេនីយ នៃកងទ័ពប្រទេសនីហ្សេរីយ៉ា បាននិយាយថា ៦នាក់ក្នុងចំណោមអ្នកដែលត្រូវបានដោះលែងនៅតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយមនុស្សម្នាក់ដែលជាបុគ្គលិកសាលារៀន បានស្លាប់នៅក្នុងកន្លែងឃុំឃាំង ធ្វើឱ្យចំនួនចំណាប់ខ្មាំងទាំងអស់មាន ១៣៨ នាក់។

ប្រភពពីសន្តិសុខម្នាក់ បាននិយាយថា លោកបានឃើញថង់ខ្មៅចំនួន១៤ថង់ ដែលលោកសន្និដ្ឋានថាមានដាក់ប្រាក់លោះ ត្រូវបានបញ្ជូនទៅតំបន់ហ៊ុមព័ទ្ធ Dansadau ក្នុងរដ្ឋ Zamfara ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ម៉ូហាម៉េដ អាឌ្រីស (Mohammed Idris) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Abuja ថា គ្មានប្រាក់លោះត្រូវបានបង់ឲ្យនោះទេ។

មន្ត្រីសាលារៀន និងប្រជាជន បានដាក់ចំនួនសិស្សដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី ៧ ខែមីនានៅក្រុង Kuriga ភាគពាយព្យនៃរដ្ឋ Kaduna មានចំនួន ២៨៧នាក់ ខណៈអភិបាលរដ្ឋ បានដាក់តួលេខជាង ២០០នាក់។ ដោយគិតពីភាពខុសគ្នានៃចំនួនដែលត្រូវបានរាយការណ៍ វាមិនច្បាស់នោះថាតើមានចំណាប់ខ្មាំងប៉ុន្មាននាក់នៅតែត្រូវបានចាប់ខ្លួន។

ការចាប់ពង្រត់សិស្សសាលា នៅក្នុងប្រទេសនីហ្សេរីយ៉ា បានចាប់ផ្តើមជាងមួយទសវត្សរ៍មកហើយ នៅពេលដែលក្រុមជីហាដ Boko Haram បានចាប់ពង្រត់ក្មេងស្រីចំនួន ២៧៦នាក់ ពីសាលារៀនមួយកន្លែង ក្នុងទីក្រុង Chibok ភាគឦសានរដ្ឋ Borno ដែលក្មេងស្រីមួយចំនួន នៅមិនទាន់ត្រូវបានដោះលែងឲ្យមកវិញនៅឡើយ។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        371
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        418
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        395

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm