ចិន ជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទសក្នុងរបស់ទីក្រុងហុងកុងជាបន្ទាន់

2024/03/26 06:46:58 pm        418

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីនជៀន (Lin Jian ) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិន បានទទូចយ៉ាងខ្លាំង និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការមួលបង្កាច់ និងលាបពណ៌របស់សហរដ្ឋអាមេរិក លើច្បាប់សន្តិសុខការពារជាតិរបស់ទីក្រុងហុងកុង និងបានជំរុញសហរដ្ឋអាមេរិក ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពជ្រៀតជ្រែក ក្នុងកិច្ចការរបស់ទីក្រុងហុងកុង ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន។

លោក លីន បានធ្វើសេចក្ដីអត្ថាធិប្បាយបែបនេះនៅសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយ នៅពេលឆ្លើយសំណួរទាក់នឹងក្ដីបារម្ភពីការអត្ថាធិប្បាយថ្មីៗរបស់ប្រមុខការទូតអាមេរិក លោ Antony Blinken ស្ដីពីច្បាប់សន្តិសុខការពារជាតិរបស់ទីក្រុងហុងកុង។

លោកបន្តថា លោក ចង់បញ្ចាក់ឲ្យច្បាស់ថា កិច្ចការរបស់ទីក្រុងហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ គ្មានប្រទេសក្រៅណាមួយមានសិទ្ធិនិយាយស្ដីដោយគ្មានទំនួលខុសត្រូវឡើយ។

ដោយកត់សម្គាល់ថាការចេញផ្សាយក្នុងសារាចរណ៍ណែនាំ និងចូលជាធរមាននៃច្បាប់ នេះបញ្ជាក់ថា តំបន់រដ្ឋបាលពិសេសហុងកុង បានបំពេញទំនួលខុសត្រូវតាមរដ្ឋធម្មនុញ្ញដែលមានចែងក្នុងមាត្រា ២៣ នៃច្បាប់មូលដ្ឋាន ។ លោកបន្តថា ច្បាប់នេះនឹងពង្រឹងបន្ថែមទៀតនូវមូលដ្ឋានគ្រឹះសន្តិសុខសម្រាប់ការអភិវឌ្ឍន៍របស់ហុងកុង និងធ្វើឱ្យហុងកុងសម្រេចបាននូវស្ថិរភាព និងវិបុលភាពក្នុងល្បឿនកាន់តែលឿន។

បទបញ្ជានេះមានតុល្យភាពរវាងការការពារសន្តិសុខជាតិ និងការធានាសិទ្ធិ សេរីភាព និងកំណើនសេដ្ឋកិច្ច ដែលធ្វើឡើងយោងយ៉ាងពេញលេញស្របទៅនឹងបទពិសោធន៍ច្បាប់របស់ប្រទេសផ្សេងៗ ជាពិសេសយុត្តាធិការច្បាប់ទូទៅ គោរពយ៉ាងពេញលេញ និងការពារសិទ្ធិមនុស្ស កំណត់យ៉ាងច្បាស់លាស់នូវធាតុផ្សំនៃឧក្រិដ្ឋកម្ម និងបែងចែកយ៉ាងច្បាស់រវាងទម្ងន់ទោសដល់កម្រិតឧក្រិដ្ឋកម្ម និងកម្រិតស្រាល៕

អត្ថបទដែលទាក់ទង

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        60
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        96
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm