មន្រ្ដីអន្តរក្រសួង ចុះពិនិត្យការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស នៅខេត្ដសៀមរាប

2024/03/26 07:55:08 pm        437

សៀមរាប៖ គណ:កម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង​សេដ្ឋកិច្ច​ហិរញ្ញ​វត្ថុ ដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្ដីក្រ​សួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យ និងវាយតម្លៃលើការងារស្តារឡើងវិញ​ផ្លូវ​ក្រាល​ដី​ល្បាយ​ក្រួសចំនួនមួយខ្សែ បន្ទាប់ពីបញ្ចប់ការងារស្ដារឡើងវិញ ដែលរងការខូចខាត​ដោយ​ទឹកជំនន់​នេះ។

ការចុះត្រួតពិនិត្យនិងវាយតម្លៃលើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសនេះនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅស្រុកជីក្រែងខេត្ដសៀមរាប ។

ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះ មានប្រវែង ៧០០០ម៉ែត្រ ទទឹង ៧ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ១កន្លែង និង​លូមូល​មុខ​មួយ​ចំនួន ៣កន្លែង និងផ្លាកឈ្មោះចំនួន ២កន្លែង ស្ថិតនៅភូមិចំបក់ខ្ពស់ និង​ភូមិរូងថ្មី ឃុំល្វែង​ឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់​ថវិការបស់រាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្លូវក្រាលដីល្បាយក្រួសប្រវែង៧គីឡូម៉ែត្រដែលទើបស្ដារឡើងវិញនេះ មានសារៈសំខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋនៅមូលដ្ឋានក្នុងការដឹកជញ្ជូនទំនិញ​ដំណាំ​កសិកម្ម​គ្រប់ប្រភេ​ទ​របស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ជាពិសេសការធ្វើដំណើររបស់សិស្សានុសិស្ស ទៅសាលារៀន។

ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​ថែ​រក្សា​ផ្លូវ​នេះ​ឲ្យ​បាន​​ល្អ​សម្រាប់អនាគតវែងឆ្ងាយ។ ព្រមទាំងហាមដឹកជញ្ជូនទំនិញធុនធ្ងន់លើសចំនួនកំណត់ដែលធ្វើឲ្យផ្លូវងាយរងគ្រោះផងដែរ។ក្រោយពីស្ដារឡើងវិញរួចរាល់ និងបើកឱ្យប្រើប្រាស់ជាផ្លូវការ ដោយប្រជាពលរដ្ឋ បានសម្ដែង​ការ​សាទរ និង​សប្បាយរីករាយ ព្រោះផ្លូវមួយខ្សែនេះ ជាសរសៃឈាមសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ព្រោះ​កន្លងមកមានការលំបាកធ្វើដំណើរដោយសារផ្លូវរងនូវការខូចខាតដោយទឹកជំនន់ផងដែរ។

ប្រជា​ពលរដ្ឋនៅក្នុងឃុំល្វែងឬស្សី បាថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែលបានស្តារឡើងវិញផ្លូវមួយខ្សែនេះ សម្រាប់ឲ្យប្រជាពលរដ្ឋ​ងាយ​ស្រួល​ធ្វើ​ដំណើរ ដែលបានបង្ហាញថា រាជរដ្ឋាភិបាល​មាន​ការ​យក​ចិត្ដ​ទុក​ដាក់​ដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែងមិនថា ទីក្រុងឬជនបទ៕

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        57
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        132
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm