សិស្សនិស្សិតជាច្រើនចាប់អារម្មណ៍ ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ឆ្នាំនេះ

2024/03/26 08:40:47 pm        342

គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ ដែលជាថ្ងៃបញ្ចប់នៃទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ ឆ្នាំ២០២៤ ត្រូវបានមើលឃើញថា ទទួលបានការចាប់អារម្មណ៍ និងមានអ្នក​ចូល​ទស្សនា​យ៉ាងច្រើនកុះករ លើការតាំងបង្ហាញសមិទ្ធផលនានាក្នុងកម្មវិធីនេះ ជា​ពិសេស​បច្ចេកវិទ្យា​ឌីជីថល។

កញ្ញា ក្រង កន្និកា មន្រ្តីផ្នែកជ្រើសរើសនិសិ្សត នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​កម្ពុជា ហៅកាត់ ខេមតិច ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី បានឲ្យដឹងថា គិត​ក្នុង​រយៈ​ពេល ២ថ្ងៃកន្លងទៅនេះ ឃើញមានការចូលរួមពីសាធារណៈជនជាច្រើន ជាពិសេសសិស្ស និស្សិត​មក​ពីសាលារដ្ឋ និងឯកជននានា បាននាំគ្នាស្វែងយល់អំពីកម្មវិធីថ្មីៗ និងបច្ចេកវិទ្យា​ទំនើប​ៗ​​ចុង​ក្រោយដែលមានតាំងបង្ហាញក្នុងកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។ កញ្ញា បាន​អំពាវ​នាវ​ឲ្យ​សាធារណៈជន​ទូទៅទាំងអស់ សូមចូលរួមឲ្យបានច្រើនកុះករផងដែរ ដើម្បីលើក​ស្ទួយ​តួនាទី​ដ៏​សំខាន់​ នៃ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងដំណើរការ​អភិវឌ្ឍ​របស់​កម្ពុជា​ឲ្យ​រី​ក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត។

សិស្ស និស្សិត ដែលបានចូលរួមក្នុងកម្មវិធីនេះ បាននិយាយថា ពិតជាមាន​អារម្មណ៍​ថា​ប្លែក​ខុស​ពី​កម្ម​វិធីមុនៗ ដោយសារភាពជឿនលឿនរបស់កម្ពុជា បាននិងកំពុងវិវឌ្ឍន៍ទៅមុខឥតឈប់ឈរ ហើយ​ក៏​មិនចាញ់នៅបរទេសដែរ។ បន្ថែមពីនេះទៀត កម្មវិធីនេះ ក៏បានបណ្តុះ​ស្មារតីដ​ល់​ប្រជាពលរដ្ឋ ក៏ដូចជាអ្នកសិក្សាឱ្យស្រឡាញ់វិទ្យាសាស្រ្ត ក៏ដូចជា​ដើម្បី​បង្កើត​នូវ​មូល​ដ្ឋាន​រឹង​មាំ​ផ្នែក​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ លើគ្រប់វិស័យ។

សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២នេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី២៤ ដល់២៦ ខែមីនា ឆ្នាំ២០២៤ ដែលប្រព្រឹត្តទៅក្រោមប្រធានបទ «សហគ្រាសធុនតូច និង​មធ្យមឆ្ពោះទៅវិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍» ក្នុងគោល​បំណង​ជំរុញ​ផលិត​ភាព​របស់​សហ​គ្រាស​ឯកជន តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីបង្កើន​ប្រសិទ្ធ​ភាព និងគុណតម្លៃបន្ថែម។ ព្រឹត្តិការណ៍នេះ មានស្តង់ប្រមាណជាង ២០០ស្តង់ មកពី​វិស័យ​រដ្ឋ និងឯកជន ដើម្បីចូលរួមបង្ហាញពីបច្ចេកវិទ្យា ស្វ័យប្រវត្តិកម្ម ក៏ដូចជាមាន​ពិព័រណ៍​វិទ្យាសាស្រ្ត​សម្រាប់កុមារ សិស្សានុសិស្ស ដើម្បីបណ្តុះនូវស្មារតីស្រឡាញ់វិទ្យាសាស្រ្ត៕​អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        100
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        147
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm