សប្បុរសជនបរិច្ចាគសម្ភារៈ និង ថវិកា អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម

2024/03/26 09:09:20 pm        58

ភ្នំពេញ ៖ កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤នេះ មានសប្បុរសជនជាបន្តបន្ទាប់បាននាំយកសម្ភារៈ និងថវិកាចូលរួមដើម្បីរួមចំណែកទ្រទ្រង់ សកម្មភាពមនុស្សធម៌ របស់សមាគមជាតិមួយនេះឲ្យមាននិរន្តភាព ក្នុងការបំពេញបេសកកម្មជួយសង្គ្រោះ ប្រជាពលរដ្ឋងាយរងគ្រោះ។ ក្រោម អធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។ 

នាថ្ងៃទី២៦ ខែមីនា ឆ្នំា២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តព្រទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន មានសប្បុរសជនពីរក្រុមផ្សេងគ្នាបាននាំយកសម្ភារៈ និងថវិកាមួយចំនួនប្រគល់ជូន កាកបាទក្រហមកម្ពុជា ទី១ក្រុមហ៊ុន Future Focus Solutions & Pharma Co.Ltd ឧបត្ថម្ភ   សម្ភារៈវិជ្ជាសង្គ្រោះបឋម ចំនួន៨មុខ សរុបជាថវិកា ៨៧៦១ ដុល្លារអាម៉េរិក, ទី២អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សេង ភីរុណ ឧបត្ថម្ភថវិកាចំនួន ១០០ដុល្លារអាម៉េរិក។ ដើម្បីអបអរសាទរខួបទី១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២៤ ក្រោមប្រធានបទ៖ “រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ”។ 

ក្នុងជំនួបនោះលោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានលើកយកកិច្ចពិភាក្សាអំពីព្រឹត្តិការណ៍ សំខាន់មួយដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងគិត និងមានបំណងចង់ឱ្យក្រុមហ៊ុនខាងលើ បន្តការចូលរួមជាមួយ គឺការរៀបចំទិវាពិភពលោកសង្រ្គោះបឋមនៅក្នុងឆ្នាំ២០២៤នេះ។ លោកជំទាវឱ្យដឹងថា កាកបាទក្រហមកម្ពុជា គ្រោងនិង រៀបចំកម្មវិធីនេះឡើង ក្រោមប្រធានបទ៖ «វិជ្ជាសង្រ្គោះបឋមនិងកីឡា» ក្នុងនោះលោកជំទាវអគ្គលេខាធិការរងទី១ ក៏បាន ជម្រាបជូនអំពីខ្លឹមសារ និយមន័យ និងសមិទ្ឋផលមួយចំនួនដែល កាកបាទក្រហមកម្ពុជា បានធ្វើទាក់ទងទៅនិង ការធ្វើឱ្យមានសុខភាពល្អ និងការកសាងភាពធន នៅតាមសហគមន៍ ដើម្បីទប់ស្កាត់ និងការប្រែប្រួលអាកាសធាតុជាដើម។

 បន្ទាប់ពីបានឮពីគោលបំណងរបស់ កាកបាទក្រហមកម្ពុជា ភ្លាមនោះលោក ខួច វរ័ន្ម CEO នៃ ក្រុមហ៊ុន Future Focus Solutions & Pharma Co.Ltd ពិតជាមានការសប្បាយរីករាយ និងប្តេជ្ញាចិត្តនៅក្នុងការចូលរួមសហប្រតិបត្តិការ ជាមួយកាកបាទក្រហមកម្ពុជា ដោយយកដំណឹងនេះ ទៅជួបពិភាក្សាជាមួយនាយកដ្ឋានជំនាញរបស់ ក្រសួងអប់រំយុវជន និងកីឡា ដើម្បីធ្វើយ៉ាងណារៀបចំព្រឹត្តិការណ៍នេះឡើងឱ្យបានល្អប្រសើរ នាសាលពិព័រណ៍កោះពេជ្រ ដោយមានការចូលរួម សហការពីក្រុមនានា សហគ្រិនវ័យក្មេងរបស់កម្ពុជា និងក្រសួងអប់រំ។

ដោយឡែក អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ សេង ភីរុណ អាយុ៨៣ឆ្នាំ ដែលបានចូលរួមបរិច្ចាគថវិកាជាមួយ កាកបាទក្រហមកម្ពុជាដែរនោះ ពិតជារំភើបសប្បាយរីករាយណាស់ និងអរគុណដល់កាកបាទក្រហមកម្ពុជា ដែលមានហ្លូងម៉ែ នរោត្តម មុនីនាថ សីហនុ ជាព្រះប្រធានកិត្តយស និងសម្តេចកិត្តព្រទ្ឋិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន ដែលផ្តល់ឱកាសឱ្យលោកយាយ បានចែករំលែក និងចូលរួមបរិច្ចាគថវិកាមួយចំនួន ជូនកាកបាទក្រហមកម្ពុជា សម្រាប់ក្នុងឱកាសទិវា៨ឧសភាឆ្នាំ២០២៤នេះ ទុកសម្រាប់ជាជំនួយ ទៅដល់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយ៕ ​

អត្ថបទៈ សំ ងីម 

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        102
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        149
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm