កម្ពុជា-ឡាវប្តេជ្ញាដោះស្រាយបញ្ហាព្រំដែនឲ្យបានឆាប់ខណៈបញ្ហានៅសេសសល់១៤ភាគរយទៀត

2024/03/26 10:19:30 pm        142

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីកម្ពុជា និងឡាវ បានប្តេជ្ញារួមគ្នាដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីឲ្យបានរួចរាល់នាពេលឆាប់ៗខាងមុនេះ ខណៈបញ្ហាដែលនៅសេសសល់គឺនៅ១៤ភាគរយទៀត ជាមួយគ្នានោះថ្នាក់ ដឹកនាំប្រទេសទាំងពីរក៏បានសន្យាប្រែក្លាយព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ ផងដែរ។

 ថ្លែងប្រាប់អ្នកសារព័ត៌មាននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៅប្រទេស ឡាវនោះឯកឧត្តម សង់ ហ្វ្រង់ស្វ័តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមសនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទងនឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ បញ្ហាការបោះបង្គោលព្រំដែន បញ្ហាឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងបញ្ហាជាច្រើនទៀត ដោយក្នុងនោះថ្នាក់ដឹកនាំទាំងពីរ សន្យាថានឹងធ្វើការបោះបង្គោលព្រំដែន ដែលនៅសេសសល់ឲ្យបានឆាប់ៗដោយសន្តិវិធីជាដើម។

​ទាក់ទងនឹងបញ្ហាព្រំដែនរវាងកម្ពុជា-ឡាវនេះដែរ ឯកឧត្តមសង់ ហ្វ្រង់ស្វ័តាន់ ក៏បានឆ្លើយតបទៅ នឹងសំនួររបស់អ្នកសារព័ត៌មានផងដែរថា ការដោះស្រាយបញ្ហាព្រំដែនមិនមែនជាការលែងសើច និងការ ចង់បានរបស់អ្នកជាតិនិយម ឬអ្នកនយោបាយមួយចំនួនដែលចង់បានភ្លាមៗនោះឡើយ ពោលបញ្ហាការបោះបង្គោលព្រំដែននេះគឺត្រូវការអ្នកជំនាញ ច្បាស់លាស់នូវផែនទី និងភូមិសាស្រ្ត ដូច្នេះការស្រាវជ្រាវនិងការកំណត់នូវព្រំដែននេះមិនមែនធ្វើទៅតាម ការចង់បានដូចក្រុមអ្នកប្រឆាំងមួយចំនួននោះឡើយ។

 សូមបញ្ជាក់បណ្តោយព្រំដែនកម្ពុជា និងឡាវ មានប្រវែង៥៤០គីឡូម៉ែត្រ ដោយសព្វថ្ងៃនេះភាគី ទាំងពីរបានធ្វើការបោះបង្គោលព្រំដែនរួមគ្នាបានចំនួន៨៦ភាគរយហើយ ខណៈនៅសល់១៤ភាគរយ ទៀតថ្នាក់ដឹកនាំប្រទេសទាំងពីរសន្យាថានឹងធ្វើការដោះស្រាយឲ្យបានរួចរាល់នាពេលឆាប់៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        45
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        121
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm