ប្រជានេសាទស្ម័គចិត្តចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការទប់ស្កាត់បទល្មើសនេសាទ ក្រោយស្តាប់ពីផលប៉ះពាល់ទៅថ្ងៃអនាគត

2024/03/26 10:33:53 pm        153

កំពង់ឆ្នាំង ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ នៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ប្រជានេសាទបានស្ម័គចិត្តចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការទប់ស្កាត់បទល្មើសនេសាទគ្រប់ប្រភេទ ដើម្បីថែរក្សាមច្ឆាជាតិអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយបានឃើញ និងស្គាល់ ។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្រោយពីបានស្តាប់ការពន្យល់ណែនាំនូវច្បាប់ និងផលប៉ះពាល់ ពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តក្នុងពិធីប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងចលនាប្រមូលអាំងវែរទ័រឆក់ត្រីនៅក្នុងឃុំពាមឆ្កោក។

ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងបានបញ្ជាក់ជូនថា៖ ថ្ងៃនេះ តំណាងអយ្យកាសាលាដំបូងខេត្ត ខ័ណ្ឌរដ្ឋបាលជលផល អាជ្ញាធរឃុំពាមឆ្កោក អាជ្ញាធរស្រុកជលកីរី និងកម្លាំងនគរបាលប៉ុស្តិ បានចុះអប់រំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដល់ប្រជានេសាទ ជាពិសេសការនេសាទដោយប្រើឧបករណ៍ឆក់ត្រីតែម្តង ដើម្បីទប់ស្កាត់បទល្មើសនេសាទ និងលុបបំបាត់ឧបករណ៍ឆក់ត្រី។ កន្លងមក អាជ្ញាធរស្រុកនេះ បានជំរុញឱ្យប្រជានេសាទដែលមានឧបករណ៍នេសាទខុសច្បាប់ « ក្បាលអាំងវែរទ័រ» ឆក់ត្រីគ្រប់ប្រភេទ មានស្មារតីភ្ញាក់រឭក និងស្ម័គ្រចិត្តប្រគល់ឧបករណ៍ទាំងនេះឱ្យសមត្ថកិច្ចជំនាញជលផល និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមមូលដ្ឋានបងប្អូន ។ ឯកឧត្តមបានពន្យល់ណែនាំប្រជានេសាទដែលមានឧបករណ៍ឆក់ត្រីទាំងអស់ អោយបញ្ឈប់ការនេសាទត្រីបែបនេះ ព្រោះការនេសាទត្រីដោយប្រើឧបករណ៍ឆក់នេះ វាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពូជមច្ឆាជាតិ និងបណ្តាលអោយបាត់បង់ពូជត្រីយ៉ាងឆាប់រហ័ស។ 

ក្រោយពីបានស្តាប់ ប្រជានេសាទនៅក្នុងឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង បានសាទរ និងប្តេជ្ញាចូលរួមជាមួយសមត្ថកិច្ចជំនាញជលផល ក្នុងការប្រគល់ និងផ្សព្វផ្សាយច្បាប់នេះបន្តដល់ប្រជានេសាទដទៃទៀតដែលមានឧបករណ៍ឆក់ត្រីនេះ អោយស្ម័គចិត្តប្រគល់អាំងវែទ័រឆក់ត្រីនេះ មកសម្ថកិច្ចជំនាញជលផល ដើម្បីរក្សាបាននូវពូជមច្ឆាជាតិរបស់យើង។ 

នៅក្នុងពិធីផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងលុបបំបាត់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសចលនាប្រគល់ឧបករណ៍ឆក់ត្រីមកសមត្ថកិច្ចជំនាញជលផលនេះ មានប្រជានេសាទ២៥នាក់ បានស្ម័គចិត្តយកឧករណ៍ឆក់ត្រីទាំងនេះ ប្រគល់ជូនសមត្ថកិច្ចជំនាញជលផល។ ប្រជានេសាទចូលរួមក្នុងពិធីនេះមានចំនួន៦១នាក់ បានទទួលនូវសារុងជាចំណងដៃពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តក្នុងម្នាក់សារុង១ផងដែរ ៕ ដោយ ៖ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm