កម្ពុជា-ថៃ ប្ដេជ្ញារួមគ្នាកាត់ផ្តាច់ខ្សែសង្វាក់ការផលិត និងការចរាចរណ៍របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀន

2024/03/26 11:49:39 pm        169

ភ្នំពេញ ៖ កម្ពុជា និងថៃ ប្ដេជ្ញារួមគ្នាកាត់ផ្តាច់ខ្សែសង្វាក់ការផលិត ,សកម្មភាពលួចកែច្នៃ និងចរាចរគ្រឿងញៀនឆ្លងដែនរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនឲ្យខាងតែបាន ដើម្បីធានាការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាជននៃប្រទេសទាំងពីរ និងនៅក្នុងតំបន់ជាដើម។

នៅក្នុងកិច្ចប្រជុំទ្វេភាគីកម្ពុជា-ថៃ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១៤ នារសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៤នេះ នាសណ្ឋាគារសុខាភ្នំពេញ ដែលកម្ពុជាដឹកនាំដោយនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងភាគីថៃដឹកនាំដោយឧត្ដមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន (Phanurat Lukboon) អគ្គលេខាធិការក្រុមប្រឹក្សា ត្រួតពិនិត្យគ្រឿងញៀននៃព្រះរាជាណាចក្រថៃ បានឯកភាពរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បី ឆ្លើយតបឲ្យបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ។

ភាគីទាំងពីរសន្យានឹងធ្វើការផ្លាស់ប្ដូរនិងផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកយ៉ាងឆាប់រហ័ស ដើម្បីរួមគ្នាការទប់ស្កាត់សារធាតុគីមីផ្សំ និងសារធាតុគីមីមិនឱ្យចូលទៅក្នុងទីតាំង ផលិតគ្រឿងញៀន និងការកាត់ផ្តាច់ខ្សែសង្វាក់ការផលិត របស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀនជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានលើកឡើងថា ប៉ុន្មានឆ្នាំកន្លងមកនេះ បើទោះបីប្រទេសយើងទាំងពីរ(កម្ពុជា-ថៃ) ក៏ដូចជាតំបន់ និងពិភពលោកទាំងមូលបានទទួលរងនូវវិបត្តិធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺ កូវីដ-19ក្តី ក៏បញ្ហានេះមិនបានរារាំងឬបន្ទុចបង្អាក់ចំពោះដំណើរការប្រព្រឹត្តបទល្មើសគ្រឿងញៀននៃក្រុមឧក្រឹដ្ឋជននោះឡើយ ផ្ទុយទៅវិញក្រុមឧក្រិដ្ឋជនបានឆ្លៀតយកឱកាស នេះ បង្កើនសកម្មភាពលួចកែច្នៃផលិត និងចរចរគ្រឿងញៀនកាន់តែសកម្ម និងមានបរិមាណកាន់តែច្រើននៅទូទាំងតំបន់ និងពិភពលោក ។ 

ឆ្លើយតបនឹងស្ថានភាពនេះ ឯកឧត្តម មាស វិរិទ្ធបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាកាន់តែពង្រឹង និងផ្តោតការយកចិត្តទុកដាក់ ថែមទៀតតាមរយៈការបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនជាបន្តបន្ទាប់ ដែលមកដល់ឆ្នាំនេះ យើងឈានដល់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី៩ហើយ។ ឯកឧត្ដមបន្តថា  កិច្ចប្រជុំលើកទី១៤ ក្នុងពេលនេះ នឹងធ្វើការពិនិត្យ ពិភាក្សា លើកិច្ចការដែលភាគីទាំងពីរបានសហការ គ្នាអនុវត្តក្នុពេលន្លងមក និងស្វែងរកវិធាន និងវិធីសាស្ត្រថ្មីៗបន្ថែមទៀតក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃប្រទេសទាំងពីរឱ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបបានជាក់ស្តែងទៅនឹងស្ថានភាព និងនិន្នាការបច្ចុប្បន្ន នៃបញ្ហាគ្រឿងញៀននៅ ក្នុងតំបន់ និងក្នុងប្រទេសយើងទាំងពីរ ។

ជាមួយគ្នានេះដែរឧត្ដមសេនីយ៍ឯក ផានូរ៉ាត លូកប៊ូន ក៏បានលើកឡើងផងដែរថា ប្រទេសថៃ និងកម្ពុជា ប្រឈមមានបញ្ហាដូចគ្នាគឺបញ្ជាការចរាចរណ៍គ្រឿងញៀនឆ្លងកាត់ពីតំបន់ត្រីកោណមាសចេញ ទៅប្រទេសទី៣។ ចំណែកប្រទេសថៃ មានវិធានការត្រួតពននិត្យ យ៉ាងតឹងរ៉ឹង ក្នុងការគ្រប់គ្រងតំបន់ជាប់ព្រំដែនទាំងអស់។ ជាពិសេស ព្រំដែនភាគខាងជើង និងភាគ ឦសាន ព្រោះគេតែងតែប្រើប្រាស់ជាផ្លូវដឹកជញ្ជូនគ្រឿងញៀនពីតំបន់ត្រីកោណមាសចូលមកក្នុងប្រទេស។ លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្រៅពីតំបន់ត្រីកោណមាស នៅមានបណ្តាញជនបរទេស មួយចំនួនប្រើប្រាស់ប្រទេសក្នុងអនុតំបន់មេគង្គ របស់យើង ជាមូលដ្ឋានផលិតគ្រឿងញៀន បន្តដឹកជញ្ជូនសម្រាប់នាំចេញទៅកាន់តំបន់ផ្សេងទៀតផងដែរ៕

ទន្ទឹមនិងនេះលោកឧត្តមសេនីយ៍ បានពិនិត្យឃើញថា គ្រឿងញៀនជាបញ្ហាឆ្លងដែន ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ ហើយវាជាការចាំបាច់ដែលយើងសហការគ្នាឲ្យបានជិតស្និទ្ធ បំផុតដើម្បីលុបបំបាត់បញ្ហាឲ្យអស់។ តែទោះជាយ៉ាងណា លោកឧត្តមសេនីយ៍ បានសម្ដែងការកោតសរសើរ អំពីឆន្ទៈដ៏មុតមាំរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង និងក្នុងការបង្ក្រាប បណ្តាញគ្រឿងញៀនឆ្លងដែន ដែលលួចលាក់ប្រើប្រាស់ប្រទេសកម្ពុជា ជាទីតាំង ផលិតកែឆ្នៃ គ្រឿងញៀនខុសច្បាប់ និងប្រតិបត្តការឈានទៅដល់ការបង្ក្រាប រោងចក្រផលិត ketamine ធំៗ ក្នុងប្រទេសតាំងពីដើមរហូតមក៕

អត្ថបទ ៖ បាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        16
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        94
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm