ដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ក្បែរបរិស្ថានតាកឹង កំពុងរងការឈូសឆាយកាប់បំផ្លាញច្រើនខែមកហើយ គ្មានការទប់ស្កាត់

2024/03/27 12:25:55 am        148

ព្រះវិហារ៖ ដីព្រៃរបស់រដ្ឋជាច្រើនហិកតា ក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព នៅចំណុច ភូមិតាកឹង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ កំពុងរងការឈូសឆាយកាប់បំផ្លាញយកមកធ្វើកម្មសិទ្ធ ពីសំណាក់ក្រុមឈ្មួញ ដើម្បីយកធ្វើជាកម្មសិទ្ធិឯកជន។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមអ្នកឈូសឆាយដីព្រៃរបស់រដ្ឋគ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ដែលឈ្មោះ គ្រុក និងឈ្មោះ រឿន ជាអ្នកពាក់ព័ន្ធហើយក៏ជាម្ចាស់គ្រឿងចក្រដែរបានយកត្រាក់ទ័ររបស់ខ្លួនចូលទៅឈូសឆាយយកដីព្រៃធ្វើកម្មសិទ្ធិ ខណៈពលរដ្ឋនៅមិនទាន់ឃើញអាជ្ញាធរចាត់វិធានការណាមួយនៅឡើយ។

ប្រជាពលរដ្ឋ បានបន្ថែមទៀតថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព បើពលរដ្ឋធម្មតាចុះកាប់ឆ្ការ និងរងការចាប់បង្ក្រាបបញ្ជូនទៅតុលាការ ។ដោយឡែកបុគ្គលឈ្មោះ គ្រុក និងឈ្មោះ រឿន ប្រើប្រាស់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយកាប់បំផ្លាញដីព្រៃច្រើនខែមកហើយ គ្មានការទប់ស្កាត់​បង្ក្រាបពីមន្ដ្រីបរិស្ថាន និងជំនាញពាក់ព័ន្ធនោះទេ ។

សម្រាប់លោក មាស ញឹម ​អនុប្រធានមន្ទីរបរិស្ថានខេត្ត និងជាអ្នកនាំពាក្យ ​បាន​ប្រាប់អ្នកព័ត៌មាន​BTV Newsនៅរសៀលថ្ងៃទី២៦ ខែមីនានេះយើង​ថា ​បើឃើញសកម្មភាពកំពុង​ប្រព្រឹត្តិ​ ​សូមឱ្យ​ប្រជាពលរដ្ឋ​រាយការណ៍មកជំនាញ ​នឹងចុះចាប់វិធាន ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។ លោក បានបន្ដថា វិសាលភាពគ្រប់គ្រងមានទំហំធំធេងណាស់ ហើយក៏បានប្រជាពលរដ្ឋរស់នៅ​អាស្រ័យ​ផលផងដែរ អញ្ចឹងត្រូវមានការចូលរួមទប់ស្កាត់ទាំងអស់គ្នា។

ជុំវិញការបំភ្លឺរបស់មន្ត្រីជំនាញបរិស្ថាននេះដែរ គេនៅមិនទាន់ឃើញមានសមត្ថកិច្ចជំនាញណាម្នាក់ ចុះមកបង្ក្រាបសោះឡើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់ឯកឧត្ដម គីម រិទ្ធ អភិបាលខេត្តព្រះវិហារ និងក្រសួងពាក់ព័ន្ធនានា មេត្តាចាត់វិធានការក្តៅចំពោះក្រុមឈ្មួញដែលកំពុងធ្វើព្យុះភ្លៀងតាមទំនើងចិត្តដោយមិនខ្លាចច្បាប់សោះឡើយ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        22
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        98
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm