រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ពីរ​ថ្ងៃ​ផ្ទួនៗ​នៅ​ភូមិ​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​

2021/07/19 07:31:56 pm        114

​​អូឡាំពិក៖ ​អត្ត​ព​លិ​ក​ ២​នាក់​ត្រូវបាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ជា​លើកដំបូង​នៅ​ភូមិ​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ​កាលពី​ថ្ងៃអាទិត្យ​ ស្របពេល​ការប្រកួត​អូឡាំពិក​រដូវក្តៅ​នឹង​ចាប់ផ្តើម​ក្នុង​រយៈពេល ៥ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។

​​អ្នករៀបចំ​កម្មវិធី​បាន​និយាយថា ​អ្នក​ទាំងពីរ​មកពី​ក្រុម និង​កីឡា​ដូចគ្នា​នឹង​មន្ត្រី​ដែល​បានធ្វើ​តេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​សៅរ៍​។ សមាជិក​ផ្សេងទៀត​នៃ​ក្រុម​កំពុង​ត្រូវបាន​នៅ​ដាច់ដោយឡែក​ក្នុង​បន្ទប់​របស់​ពួកគេ​។​ ​​អ្នក​ទាំងពីរ​ជា​អត្ត​ព​លិ​ក​ដំបូង​គេ​ដែល​ធ្វើតេស្ត​វិជ្ជមាន​នៅក្នុង​ភូមិ​កីឡា ស្របពេល​អត្ត​ព​លិ​ក​ម្នាក់ទៀត​បានធ្វើ​តេស្ត​វិជ្ជមាន ​នៅ​ថ្ងៃអាទិត្យ​នៅ​កន្លែង​ផ្សេងទៀត​។​ ​​ជា​សរុប​អ្នករៀបចំ​កម្មវិធី​នៅ​ថ្ងៃអាទិត្យ​បាន​រាយការណ៍​ករណី​ថ្មី​ចំនួន ១០ ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រួមមាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បុគ្គលិក​ផ្សេងទៀត​។​

​​អត្រា​ឆ្លង​កំពុង​កើនឡើង​ក្នុងចំនោម​ប្រជាជន​ទូទៅ​នៃ​ទីក្រុង​តូ​ក្យូ​ ដែល​កើនឡើង​ដល់ ១០០០ ករណី​ថ្មី​ក្នុង​រយៈពេល ៤ថ្ងៃ​ជាប់ៗ​គ្នា​។ ការស្ទង់មតិ​បង្ហាញថា ​ប្រជាជន​ជប៉ុន​ជាច្រើន​ជំទាស់​នឹង​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​កីឡា​នេះ​ ជាមួយនឹង​ការហូរចូល​នៃ​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ចូលរួម​។​ ​​រីឯ​ក្រុម​អត្ត​ព​លិ​ក​អូស្ត្រាលី​ទាំងមូល​ សម្រាប់​អូឡាំពិក​ទីក្រុង​តូ​ក្យូត្រូវបាន​ដាក់​នៅ​ដាច់ដោយឡែក ​នៅក្នុង​បន្ទប់​របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​នៅឯ​ជំរំ​ហ្វឹកហាត់ ដោយសារ​ព្រួយបារម្ភ​ពី​ការឆ្លង​រាលដាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        148
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        149
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        95

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm