អាជ្ញាធរបាត់ដំបង បន្តរកឃើញពលករវិជ្ជមានកូវីដ១៩ ក្នុង​ចំនួនតិចជាងអ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ

2021/07/19 07:33:54 pm        479

បាត់ដំបង ៖ ក្នុងរយៈពេលចុងក្រោយនេះ អាជ្ញាធរខេត្តបាត់ដំបង បានបន្តរកឃើញករណីវិជ្ជមាន​កូវីដ១៩ លើពលករមកពីប្រទេសថៃជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំនួនតិចបើធៀបនឹងករណីឆ្លងពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ពោលគឺករណីឆ្លងក្នុងសហគមន៍​ នៅតែបន្តកើនឡើងឥតឈប់ឈរ ។

យោងតាមរបាយការណ៍​របស់រដ្ឋបាលខេត្តបាត់ដំបង បង្ហាញថា ការត្រឡប់របស់ពលករមក​ពី​ប្រទេស​ថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង ​នាពេលច្ចុប្បន្នមានក្រោម១០០នាក់ បើធៀបនឹង​បណ្ដា​ខេត្តមួយចំនួន ដែលជាប់ព្រំដែនប្រទេសថៃ​​ ជាក់ស្ដែងកាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មាន​ពលករមកពីថៃ តាមច្រកជាប់ខេត្តបាត់ដំបង ត្រឹមចំនួន៣៧ ខណៈអ្នកកំពុងធ្វើចត្តាឡីស័ក​តាមមណ្ឌលនានាចំនួន ២ ៣៨៩នាក់។

លោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង លើកឡើងថាការថយ​ចុះចំនួន​ពលករឆ្លង​ដែនមកពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបាត់ដំបង ដោយសារពលករភាគ​ច្រើន​ត្រូវអាជ្ញាធរថៃ បញ្ជូនឲ្យឆ្លងដែនតាមច្រកនៃខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ។

លោក បានបន្តថា ចាប់តាំងពីមានការរៀបចំធ្វើតេស្តរហ័ស នៅតាមច្រកព្រំដែន ពីថ្ងៃទី១ ដល់​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ មានចំនួន ៤៥៩នាក់ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៨១នាក់ ហើយបានធ្វើសំណាកលើអ្នកបើកបររថយន្តដឹកទំនិញ ​អ្នកអាជីវករ និងជំនួយការអ្នក​បើក​រថយន្ត​ចេញចូលប្រទេសថៃប្រចាំថ្ងៃចំនួន៧១៤៦សំណាក ដោយឆ្លងជំងឺកូវីដ១៩ ចំនួន៥៧នាក់ ។

ក្នុងរបាយការណ៍រដ្ឋបាលខេត្ត បាន​បញ្ជាក់ថា អាជ្ញាធរខេត្តបានកំណត់មុខសញ្ញាពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ និងយកសំណាកបានចំនួន ៥ ៩៥៩នាក់ លទ្ធផលវិជ្ជមាន ១៤៦០នាក់ និង​ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ១ ៩៦៦នាក់ បានព្យាបាលជាសះស្បើយចំនួន ១០៩៣នាក់ ស្លាប់ ២១នាក់ និងកំពុងសំរាកព្យាបាល ៨៥២នាក់ ៕

សុខរិទ្ធ

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        80
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        76
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm