មន្រ្តីជាន់ខ្ពស់របស់កម្ពុជា និងថៃជួបពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយទាក់ទងបញ្ហាគ្រឿងញៀន

2024/03/27 07:19:52 am        44

ភ្នំពេញ÷ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានជួបជាមួយលោកឧត្តមសេនីយ៍ឯក Phanurat Lukboonអគ្គលេខាធិការនៃក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀន នៃព្រះរាជាណាចក្រថៃ ដោយ កិច្ចជំនួបនេះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើន ដើម្បីស្វែងរកដំណោះស្រាយទាក់ទងនឹងបញ្ហាគ្រឿងដែលបានកំ ពុងកើតមានឡើងនៃប្រទេសទាំងពីរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងថ្លែងអំណរគុណដល់ភាគីថៃដែលបានជួយដល់កម្ពុជានាពេលកន្លងមក ទាំងការងារបណ្ដុះបណ្ដាល, សហប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន និងទប់ស្កាត់ការនាំគ្រឿងញៀនឆ្លងកាត់ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនភាគីថៃ អំពីការងារអាទិភាពរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនជាអាទិភាពចម្បង ហើយទាក់ទងនឹងបញ្ហាគ្រឿងញៀននេះដែរ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដាក់ចេញនូវគោលការណ៍សំខាន់ៗនានា សំដៅធ្វើយ៉ាងណាឲ្យការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសិទ្ធភាពខ្ពស់ ពិសេសបានកំណត់យកការផ្សព្វផ្សាយអប់រំជាវិធីសាស្ដ្រសំខាន់ រួមផ្សំជាមួយវិធានការអនុវត្តច្បាប់ និងការគ្រប់គ្រងសារធាតុគីមីផ្សំ ព្រមទាំងការស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀនជាដើម។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក Phanurat Lukboon ក៏បានគូសបញ្ជាក់ថា ពីស្ថានភាពនៅប្រទេសថៃលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏មិនខុសពីប្រទេសកម្ពុជាប៉ុន្មាននោះទេ ពោលនៅតែជាបញ្ហាប្រឈមដ៏សំខាន់ ហើយភាគច្រើននៃជនរងគ្រោះ គឺជាយុវវ័យតែម្ដង។ លោកបន្ថែមទៀត ថា គ្រឿងញៀនជាបញ្ហាឆ្លងដែន ដែលប៉ះពាល់ដល់គ្រប់ប្រទេសទាំងអស់ ហើយវាជាការចាំបាច់ដែលត្រូវសហការគ្នាឲ្យបានជិតស្និទ្ធ បំផុតដើម្បីលុបបំបាត់បញ្ហានេះឲ្យអស់។

នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងលោក Phanurat Lukboon បានទទួលស្គាល់ដូចគ្នាថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាបញ្ហាដាច់ដោយឡែករបស់ប្រទេសណាមួយនោះទេ ពោលគឺជាបញ្ហាប្រឈមសកលតែម្ដង ដែលប្រទេសទាំងអស់ត្រូវតែបន្ដសហការគ្នាដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបណ្ដាញរបស់ក្រុមឧក្រិដ្ឋជនគ្រឿងញៀននេះ។ ក្នុងន័យនេះ ភាគីកម្ពុជា និងថៃ បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការលើការងារនេះ ដើម្បីផ្លាស់ប្ដូរព័ត៌មានជាមួយគ្នាទៅវិញទៅមកសំដៅធ្វើយ៉ាងណាបង្ការ និងបង្ក្រាបឲ្យបានទាន់ពេលវេលានូវបញ្ហាគ្រឿងញៀននេះ ដើម្បីសន្តិសុខសង្គមជាតិ នៃប្រទេសទាំងពីរ៕

អត្ថបទ÷ បាន ចក់

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        69
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm