យុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិកនៅគ្រប់កម្រិតសាលារៀនក្នុងរាជធានីភ្នំពេញនឹងបញ្ចប់នៅចុងខែនេះ

2024/03/27 06:27:58 pm        338

យុទ្ធនាការកាត់បន្ថយការប្រើថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅ​គ្រប់​សាលា​រៀនរដ្ឋ និងឯកជន ពីថ្នាក់បឋម រហូតវិទ្យាល័យ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ​២០២៤ ខណៈយុទ្ធនាការនេះបានចាប់ផ្ដើមអនុវត្តចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៣។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពីលោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅ​ថ្ងៃ​ទី២៧ ខែមីនានេះ។

លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានឱ្យដឹងថា នៅ​រាជ​ធានី​ភ្នំពេញ​មាន​សាលា​រៀន​រដ្ឋ និងឯកជនសរុបចំនួន ៧៥៨ ដោយគិតត្រឹមថ្ងៃទី២៥ខែមីនា ឆ្នាំ២០២៤ មន្ទីរ​បរិស្ថាន​រាជ​ធានីភ្នំពេញបានផ្សព្វផ្សាយយុទ្ធនាការកាត់បន្ថយការប្រើ ថង់ប្លាស្ទិក បាន​ជាង​៣​រយ​សាលា​រៀន ខណៈសាលានៅសល់បន្តផ្សព្វផ្សាយឱ្យរួចរាល់នៅចុងខែមីនានេះ។ លោកបន្ត​ទៀត​ថា តាមរយៈយុទ្ធនាការនេះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បាន​យល់​ដឹង​បន្ថែមទៀតពី​ផល​ប៉ះពាល់​នៃ​ការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក យ៉ាង​ហោច​ណាស់​មួយថ្ងៃក្នុងមួយសប្តាហ៍មិនប្រើថង់ប្លាស្ទិក។

សិស្សានុសិស្ស និងគ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បានប្តេជ្ញា ចូលរួម​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក តាមរយៈការប្រើប្រាស់របស់កែច្នៃផ្សេងៗពីធម្មជាតិ ដើម្បីលើក​កម្ពស់​សោភ័ណ​ភា​ពបរិវេនសាលារៀន។

សូមជម្រាបថា បច្ចុប្បន្ន ថង់ប្លាស្ទិក​ប្រមាណ​១០លាន​ថង់​ត្រូវ​បាន​ប្រើប្រាស់​ជា​រៀងរាល់​ថ្ងៃ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ខណៈដែលប្រជាពលរដ្ឋកម្ពុជាម្នាក់ៗរស់នៅក្នុងទីក្រុងនានា ប្រើប្រាស់​ថង់​ប្លាស្ទិក​ជាង​២,០០០ថង់ក្នុងមួយឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ហួត ហៃ អភិបាល​រង​រាជ​ធានី​ភ្នំពេញ។ សំណល់ប្លាស្ទិកក្នុងប្រទេសកម្ពុជា បានកើន​ឡើង​ដោយ​សារ​តែ​កំណើន​ប្រជា​ពលរដ្ឋ​ កំណើនជីវភាព និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាមជាដើម។ យ៉ាងណាក្តី ដើម្បី​ទប់​ស្កាត់សំណល់ប្លាស្ទិកនេះ រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​វិធាន​ជា​បន្ត​បន្ទា​ប់​យ៉ាង​មាន​ប្រសិទ្ធភាព​៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        8
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        93
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ

2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am
​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm