អាមេរិក​បង្កើន​ការ​ខិត​ខំ​ប្រឹងប្រែង​សង្គ្រោះ​សម្ព័ន្ធមិត្ត​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈ​ពួក​តា​លី​បង់​វាយ​សម្រុក​ខ្លាំង​

2021/07/19 08:28:46 pm        163

​អាមេរិក៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី ​Biden នឹង​ចាប់ផ្ដើម​ជម្លៀស​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​រាប់​ពាន់​នាក់​ ដែល​ធ្វើ​ការ​ឱ្យ​រដ្ឋាភិបាល​អាមេរិក​នៅ​ចុង​ខែ​នេះ ​មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​៣១ ខែ​សីហា​សម្រាប់​ការ​បញ្ចប់​ប្រតិបត្តិការ​យោធា​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។​

​អ្នកបកប្រែ​ភាសា​អា​ហ្វ​ហ្គា​នី​ស្ថាន​ទាំង​បច្ចុប្បន្ន និង​អតីត និង​អ្នក​ដទៃ​ទៀត​ដែល​ធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​អាមេរិក​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់​ដ៏​ខ្លាំង ខណៈ​ការ​ដក​ទ័ព​របស់​អាមេរិក​នៅតែ​បន្ត ហើយ​ពួក​តា​លី​បង់​បាន​ដណ្ដើម​កាន់កាប់​ដែនដីដែល​ត្រួត​ត្រា​ដោយ​កងទ័ព​អា​ហ្វ​ហ្គា​នី​ស្ថាន​ និង​កងកម្លាំង​ចម្រុះ​។​ ​គេហទំព័រ Task & Purpose បាន​រាយការណ៍​ក្នុង​ខែ​នេះ​ថា ប្រជាជន​អា​ហ្វ​ហ្កា​នី​ស្ថាន​ប្រមាណ ៧០,០០០​នាក់​ដែល​បាន​ធ្វើ​ការ​ឲ្យ​សហរដ្ឋអាមេរិក និង​សមាជិក​គ្រួសារ​របស់​ពួកគេ​កំពុង​ប្រឈម​នឹង​ការ​ស្លាប់ ស្រប​ពេល​ដែល​ពួក​តា​លី​បង់​បាន​បង្កើន​ការ​វាយ​លុក​ ទទួល​បាន​ជ័យជំនះ​ចុងក្រោយ​។​

​យោង​តាម​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ដោយសារតែ​គ្រោះថ្នាក់​នោះជើង​ហោះហើរ​ សម្រាប់​ប្រជា​ជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​មាន​ចំណាប់អារម្មណ៍​ និង​មាន​សិទ្ធិ និង​គ្រួសារ​ដែល​បាន​គាំទ្រ​សហរដ្ឋអាមេរិក ​និង​ដៃគូ​របស់​យើង​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ដាក់​ពាក្យសុំ​ទិដ្ឋាការ​អន្តោប្រវេសន៍​ពិសេស ​នឹង​ចាប់ផ្ដើម​នៅ​ក្នុង​សប្ដាហ៍​ចុងក្រោយ​នៃ​ខែ​កក្កដា​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិ​ការ​ផ្ដល់​ជម្រក​ដល់​សម្ព័ន្ធមិត្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm