ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ស្នើមន្ត្រីក្រោមឱវាទ យកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន

2024/03/27 06:55:20 pm        126

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានស្នើមន្ត្រីសុខាភិបាល នៃមនី្ទរ​ពេទ្យ​កុមារជាតិ យកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង និងការផ្តល់សេវាជូនដល់ប្រជាជន ពិសេសកុមារ និងស្រី្តឲ្យកាន់តែប្រសើរឡើង។

ការថ្លែងរបស់ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា យ៉ាងដូច្នេះ ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​ការងារ​សុខាភិបាល​ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ, នា​ព្រឹក​ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ បានថ្លែងទៀតថា ទោះបីយើងបានមើលឃើញវឌ្ឍនភាព សមិទ្ធផលរបស់​មនី្ទរ​ពេទ្យ​លើ​វិស័យ​សុខាភិបាល ពីមួយឆ្នាំទៅមួយឆ្នាំមានការរីកចម្រើន គួរឲ្យកត់សម្គាល់​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​តែបន្តខិតខំប្រឹងប្រែងជាបន្តទៅទៀត។ នៅពេលនេះឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បាន​ផ្តល់​នូវទស្សនទានមួយចំនួនដល់សមាជិក សមាជិកា ក្នុងសន្និបាតទាំងមូល ដើម្បី​ជា​ធាតុ​ចូល​ពិចារណា​ក្នុងការរៀបចំផែនការទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ដែលមានជាអាទិ៍​ដូចខាង​ក្រោម​៖ ត្រូវពង្រីកហេរដ្ឋារចនាសម្ព័ន្ធមនី្ទរពេទ្យ ដោយកែលម្អអាគារ ស្ថានភាព​បរិស្ថាន​ជុំវិញ​មនី្ទរ​ពេទ្យឲ្យកាន់តែប្រសើរឡើងថែមទៀត, ពង្រីកលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និង​បណ្តុះ​បណ្តាល​សមត្ថភាពបន្ថែមជូនដល់បុគ្គលិក មន្ត្រីរាជការ ឲ្យកាន់តែប្រសើរឡើង​សមស្រប​ទៅ​តាម​និយាម​ស្តង់ដា​អន្តរជាតិ, ការពង្រឹង ការគ្រប់គ្រងបំពាក់បន្ថែមនូវឧបរកណ៍ សម្ភារៈបរិក្ខារ​វេជ្ជសាស្រ្ត ឱសថ, យកចិត្តទុកដាក់ឲ្យបានខ្ពស់លើការគ្រប់គ្រង និង​ការផ្តល់​សេវា​ជូន​ដល់​ប្រជាជន ពិសេសកុមារ និងស្រី្តឲ្យកាន់តែប្រសើរឡើង, ពង្រឹងសាមគ្គីភាព វិន័យក្នុង​ពេល​បំពេញ​ការងារ និងការយាមប្រចាំការ ក្នុងការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោង, ការលើក​កម្ពស់​គុណភាព សុវតិ្ថភាពក្នុងការព្យាបាលជំងឺ និងការពង្រឹង គ្រប់គ្រងអភិបាល​កិច្ច​លើ​គ្រប់​ផ្នែកទាំងអស់​របស់មនី្ទរពេទ្យ។

ជាចុងក្រោយឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សូមសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក លោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់នៃមនី្ទរពេទ្យកុមារជាតិ ដែល​បាន​ខិតខំ​ផ្តល់​សេវា​ថែ​ទាំ​ព្យាបាលអ្នកជំងឺទូទៅ ជាពិសេសស្រី្ត កុមារ ដោយស្មារតីទទួលខុសត្រូវ។

បើតាមឯកឧត្តមវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ បានឲ្យដឹងថា ការថែទាំ និងព្យាបាល ឆ្នាំ២០២៣ មន្ទីរពេទ្យ​ទទួល​បាន​ចំនួន​អតិថិជន​កើន​ឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០២២ ជាក់ស្តែង៖ ការពិនិត្យពិគ្រោះជំងឺក្រៅ ឆ្នាំ២០២២ មាន១៦៧.១៧៦ករណី ឆ្នាំ​២០២៣ មាន១៩២.៣៦៤ករណី គឺបានកើនឡើងចំនួន ១៥% អ្នកជំងឺសម្រាកពេទ្យ ឆ្នាំ​២០២២ មាន២៤.៥៣៥ករណី ឆ្នាំ២០២៣ មាន៣៧.៣៦៧ ករណី គឺ បានកើន​ឡើង​ចំនួន​៥២%​ ឆ្នាំ២០២២ មន្ទីរពេទ្យមានចំនួន៣៥០គ្រែ អត្រាប្រើប្រាស់៨៧% ឆ្នាំ២០២៣ មន្ទីរ​ពេទ្យ​មាន​ចំនួន​៤០០គ្រែ អត្រាប្រើប្រាស់១៣២។ ចំណោមជំងឺសម្រាកពេទ្យ មានអាទិភាព​ចំនួន​៥​ក្នុង​ឆ្នាំ​២០២៣ គឺជំងឺរលាកបំពង់ក មាន៥.៥០៣ករណី, ជំងឺគ្រុនឈាម មាន៥.៣៨២ករណី, ជំងឺ​រលាក​​កូនទងសួតមាន៣.៨៩២ករណី, ជំងឺរាកគ្រប់ប្រភេទ មាន៣.២៥០ករណី និងជំងឺ​ទារក​មិន​គ្រប់​ខែ មាន៥៣៣៦ករណី៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am       
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        116
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm