គ្រូ U-20 ប្រេ​ស៊ី​ល​ពន្យល់​មូលហេតុ​ជ្រើសរើស​កីឡាករ​វ័យ ៣៨​ឆ្នាំ Dani Alves ទៅ​ប្រកួត​អូឡាំពិក​

2021/07/19 08:50:06 pm        134

​បាល់ទាត់៖ ​ទោះបី​ឈាន​ដល់​វ័យ ៣៨​ឆ្នាំ​ក៏ដោយអតីត​ខ្សែការពារ Barcelona, Dani Alves ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​យុវជន​អាយុ​ក្រោម ២០​ឆ្នាំ​ប្រេ​ស៊ី​ល​ដើម្បី​ចូលរួម​ការប្រកួត​វិញ្ញាសា​បាល់ទាត់​ នៅ​ព្រឹត្តិការណ៍​អូឡាំពិក​រដូវ​ក្តៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។

​​ក្រុម​នីមួយៗ​មាន​សិទ្ធិ​ជ្រើសរើស​កីឡាករ​លើស​អាយុ ៣​នាក់​ដោយ​ក្រៅពីនោះ​កីឡាករ​ដែល​ចូលរួម​ត្រូវ​បាន​ថ្ងៃកំណើត​ក្រោយ​ថ្ងៃ​ទី​១ ខែ​មករា ​ឆ្នាំ​១៩៩៧ ទាំងអស់​។ ​Dani Alves បច្ចុប្បន្ន​មាន​វ័យ ៣៨​ឆ្នាំ​ពោល​គឺ​ប្អូន​គ្រូ U-20 ប្រេ​ស៊ី​ល​តែ ៣​ឆ្នាំ​ប៉ុណ្ណោះ​។ ​គ្រូ​បង្វឹក​ក្រុម​យុវជន​ប្រេ​ស៊ី​ល Andre Jardine បាន​និយាយ​ថា មូលហេតុ​ដែល​លោក​ជ្រើសរើស Dani Alves ដែល​មាន​វ័យ​ទៅ ៣៨​ឆ្នាំ​ទៅ​ហើយ​នោះ​គឺ Alves មាន​ភាពជា​អ្នកដឹកនាំ គេ​ជា​មនុស្ស​ដែល​កីឡាករ​យុវជន​ប្រេ​ស៊ី​ល​ជាច្រើន​គោរព ណាមួយ​អតីត​កីឡាករ​របស់ Sevilla រូប​នេះ​ក៏​មិនដែល​មាន​វត្ត​មាននៅ​ព្រឹត្តិការណ៍​អូឡាំពិក​ដែរ​។​

​​Dani Alves គឺជា​កីឡាករ​ដែល​ជោគជ័យ​បំផុត​ម្នាក់​ក្នុង​ជំនាន់​របស់​គេ​ ដោយ​ធ្លាប់​ឈ្នះ​ជើងឯក អំឡុង​ពេល​អាជីព​ជាមួយ Sevilla, Barcelona, Juventus និង Paris Saint Germain​។​ ​​ជាមួយ​ក្រុម​ជំរើស​ជាតិ​ប្រេ​ស៊ី​ល Dani Alves ធ្លាប់​ឈ្នះ​ជើងឯក Copa America ២​លើក និង FIFA Confederations Cup ២លើក​។ ​នៅ​ពេល​នេះ Dani Alves មានឱកាស​ដើម្បី​ស្វែងរក​មេដាយ​មាស​អូឡាំពិក ១​គ្រឿង​ទៀត​មុន​បិទ​បញ្ចប់​អាជីព​ជា​កីឡាករ​របស់​ខ្លួន​។ ​វិញ្ញាសា​បាល់ទាត់​នៅ​អូឡាំពិក​ទីក្រុង​តូ​ក្យូ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នេះ ដោយ​ប្រេ​ស៊ី​ល​ស្ថិត​ក្នុង​ពូ​ល D ជាមួយ​អាល្លឺម៉ង់ កូ​ឌី​វ័រ និង​អារ៉ាប៊ីសាអ៊ូឌីត​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        153
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm