កម្ពុជា និងអ៊ីស្រាអែល បន្តជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការ​លើវិស័យការងារ ក្នុងការពង្រីកសមត្ថភាពជំនាញ​ដល់ពលរដ្ឋ

2024/03/27 08:36:39 pm        73

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ​២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងលោក Eli Eliyahu Sneh អគ្គ​ទីប្រឹក្សា នៃ​ស្ថាន​ទូតអ៊ី​ស្រាអែល​ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​។

ជំនួបនេះ បានផ្តោតលើការបន្តកិច្ចពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងកម្ពុជា និង​អ៊ីស្រាអែល។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ពីវឌ្ឍនភាព នៃ​កិច្ច​ពិភាក្សា​ដែល​ក្រុម​ការងារបច្ចេកទេសនៃភាគីទាំងពីរ បានសម្រេចកន្លង​មក​ដើម្បី​ឈាន​ដល់​កិច្ច​សហ​ប្រតិបត្តិការ​មួយ​ដែល​នឹងផ្តល់​ប្រយោជន៍​ទៅ​កាន់​ប្រជាជាតិ​ទាំង​ពី​រ​តាម​រយៈកា​រ​ពង្រឹង​សមត្ថភាព​ជំនាញ​​បច្ចេកទេស ពង្រីកសមត្ថភាពបទពិសោធន៍ការងារនៅទីតាំងជាក់ស្តែង ក៏ដូចជា​ការ​បង្កើន​កម្រិត​ជីវភាព​។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​គូស​បញ្ជាក់​ពី​គោល​ជំហរ​របស់​រាជរដ្ឋាភិបាល​អាណត្តិទី៧​នេះ លើ​វិស័យ​ការងារ​ដែល​មាន​ក្រសួង​ជា​សេនាធិការ​ក្នុង​ការ​បន្ត​ជំរុញ​កំណែ​ទម្រង់​មុត​ស្រួច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទទួល​បាន​ផល​ភាគ​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ប្រកប​ដោយ​តម្លាភាព​ដែល​ហូរ​ចេញ​ពី​កិច្ច​សហការនេះ។

ត្រង់ចំណុចនេះ លោក Eli Eliyahu Sneh អគ្គ​ទីប្រឹក្សា​នៃ​ស្ថាន​ទូត​អ៊ីស្រាអែល​ប្រចាំ​ព្រះរាជា​ណាច​​ក្រកម្ពុជា និងថៃ ក៏បានឯកភាពដែរថា មានតែការ​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​កិច្ច​សហការ​នេះ​ជោគជ័យ និង​រលូននោះទេ ទើបអាចឱ្យពលរដ្ឋ​ទាំង​សង​ខាង​ទទួល​បាន​អត្ថ​ប្រយោជន៍​ជា​អតិបរមា​ដែល​នឹងជួយពូនជ្រុំបន្ថែមដល់កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រទេសជាមិត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បាន​ជម្រាប​សម​ភាគី​អំពី​បទ​ពិសោធន៍​របស់​កម្ពុជា​ដែល​ធ្លាប់​សហការ​ជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង និងបណ្តាប្រទេស​ផ្សេងៗ​ទៀត​លើ​វិស័យ​ការងារ​នេះ ហើយពលរដ្ឋកម្ពុជាក៏កំពុងបន្តទទួលបានផលផ្លែផ្កាទាំងលើសមត្ថភាពជំនាញ និង​កម្រិត​ជីវភាព​។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរវាងប្រទេសទាំងពីរ បន្ត​ពិភាក្សា​លើ​ចំណុច​គោល​ៗ​បន្ថែមដើម្បីធ្វើឱ្យពលរដ្ឋកម្ពុជា និងអ៊ីស្រាអែលអាចទទួល​ផល​ភាគ​ជា​អតិបរមា​ចេញ​កិច្ចសហការនេះ៕

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        90
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        128
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm