បារាំង៖ ប្រទេសបារាំងរាយការណ៍ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាជាង ១២.៥០០នាក់កាលពីថ្ងៃអាទិត្យ ជាថ្ងៃទី៣ ដែលមានជាង ១ម៉ឺននាក់ ខណៈការរាតត្បាតកាន់តែខ្លាំងនៃវីរុស COVID-19 បម្លែងខ្លួនថ្មី Delta បានជំរុញឲ្យមានការឆ្លងរាលដាលខ្លាំងថ្មីទៀត។

ទោះយ៉ាងណា ក្រសួងសុខាភិបាលបាននិយាយថា ករណីឆ្លងថ្មីចំនួន ១២.៥៣២នាក់ត្រូវបានរាយការណ៍កាលពីថ្ងៃអាទិត្យ ដែលនាំឲ្យករណីឆ្លងសរុបហក់ឡើងដល់ ៥លាន ៨៧ម៉ឺននាក់ រួមទាំងទិន្នន័យដែលមិនត្រូវបានផ្សព្វផ្សាយកាលពីថ្ងៃមុន។ នៅក្នុងរបាយការណ៍មួយដែលត្រូវបានចុះផ្សាយលើគេហទំព័ររបស់ខ្លួនបាននិយាយថា "តួលេខប្រចាំថ្ងៃដែលត្រូវបានចេញផ្សាយនៅថ្ងៃនេះមាន ១២.៥៣២នាក់ មិនគួរត្រូវបានបកស្រាយថា ជាការកើនឡើងនូវចំនួនករណីឆ្លងប្រចាំថ្ងៃឡើយនៅក្នុងបរិបទដែលមានករណីឆ្លងខ្ពស់៕
អត្ថបទ៖ សុខមាន