អ្នកផលិតអំបិល និងសមាគមបង្ហាញពីលក្ខណៈពិសេសរបស់អំបិលជីអាយ

2024/03/27 09:09:28 pm        350

ផលិតករ និងប្រធានសមាគមអ្នកផលិតម៉ាក់សំគាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប បាន​លើក​ទឹក​ចិត្តឲ្យអ្នកផលិតអំបិលនៅខេត្តកំពត កែប និងអ្នកទទួលទានទាំងអស់ជួយគាំទ្រ និង​លើក​កម្ពស់​អំបិលជីអាយរបស់ខ្មែរ ដើម្បីជំរុញដល់គុណភាពអំបិលខ្មែរ រក្សា​កេរ​ដំណែល​ផលិត​អំបិល​ពី​ដូនតា និងលើកកម្ពស់ជីវភាពអ្នកផលិតអំបិលឲ្យកាន់តែប្រសើរ។

កសិករអំបិលនៅសង្កាត់បឹងទូក ក្រុងបូកគោ លោក ឈុន សុផល បានលើកឡើងថា លោក​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង ដែលបានចូលជា​សមាជិក​របស់​សមាគម​អ្នក​ផលិត​ម៉ាក់​សំគាល់​ភូមិ​សាស្ត្រ​ទំនិញ​អំបិលកំពត-កែប(អំបិលជីអាយ)។ លោកថា​ការ​ចូល​ជា​សមាជិក​របស់​សមាគម​មិន​មាន​អ្វីពិបាក​នោះទេ សំខាន់ទាមទាឲ្យអ្នកផលិតបង្កើនអនាម័យក្នុងការផលិត។

លោកបានបន្ថែមថា ចំពោះការលក់ផលិតផលអំបិលជីអាយមានតម្លៃខ្ពស់ ហើយ​បើ​សមាគម​មិន​ទាន់​មាន​តម្រូវ​ការ​ទិញ អ្នកផលិតអាចលក់អំបិលចេញក្រៅតាមធម្មតាបាន តែ​ហាម​ប្រើ​ថង់​វេច​ខ្ចប់ និងឈ្មោះអំបិលកំពត-កែប។

ប្រធានសមាគមអ្នកផលិតម៉ាក់សំគាល់ភូមិសាស្ត្រទំនិញអំបិល កំពត-កែប លោក ប៊ុន ណារិន បាន​បញ្ជាក់ថាសមាគមន៍ទើបបង្កើននៅឆ្នាំ២០២៣ ហើយមានសមាជិកអ្នកផលិត១១ក្រុម និង​ក្រុម​ហ៊ុនវេចខ្ចប់របស់សមាគម ចំនួន៤ក្រុមហ៊ុន។ គោលបំណងធំ គឺរក្សាកេរដំណែល នៃ​ការ​ផលិត​អំបិល​ពីដូនតា និងជួយលើកកម្កស់ជីវភាពសមាជិកឲ្យកាន់តែប្រសើរ។

លោកស្រី ស៊ឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ស្តីទី បាន​ឲ្យ​ដឹង​ថា ការផលិតអំបិលឆ្នាំនេះមានភាពល្អប្រសើរដោយសារកត្តាអាកាសធាតុអំណោយផល ។ គិត​មក​គិតត្រឹមថ្ងៃទី២១ខែមីនា ២០២៤ អំបិលផលិតបាន ចំនួន៤៦៦៧៧តោន អំបិល​លក់​ចេញ​បាន​១២៤៥៣តោន អំបិលនៅសល់ស្តុក ក្នុងឃ្លាងមានចំនួន ៣៤២២៤ តោន។ តម្លៃ​អំបិល​លក់​ចេញ អំបិល(ស) 15000រៀល ក្នុងមួយបាវ (50គីឡូក្រាម), អំបិល(ខ្មៅ) 10000រៀល ក្នុងមួយបាវ (50គីឡូក្រាម)៕ អត្ថបទៈ អន សារឹម

 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        31
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        124
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm