អ្នកលក់ក្នុង TikTok របស់ចិន បានត្អូញត្អែរពីការរឹតបន្តឹងជុំវិញការអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក

2024/03/27 10:31:18 pm        78

អ្នកធ្វើពាណិជ្ជកម្មអេឡិចត្រូនិចរបស់ប្រទេសចិន ដែលចង់លក់ផលិតផលនៅលើប្រព័ន្ធលក់អនឡាញ ទីកតុក ស្ហប (TikTok Shop) នៅសហរដ្ឋអាមេរិក ជាជម្រើសជំនួសឱ្យអេបទិញលក់ អាម៉ាហ្សូន (Amazon) មានការខកចិត្តយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរដែលពួកគេនិយាយថា កម្មវិធីវីដេអូខ្លីនេះបានធ្វើឡើងដើម្បីរឹតបន្តឹងការអនុវត្តច្បាប់របស់ខ្លួនសម្រាប់អ្នកលក់បរទេស ដែលបើកហាងលក់អនឡាញនៅលើវេទិកានេះ។

អេបវីដេអូខ្លីកម្មសិទ្ធិរបស់ចិន TikTok ដែលប្រឈមមុខនឹងការគំរាមកំហែងនៃការដកប្រតិបត្តិការនៅសហរដ្ឋអាមេរិករបស់ខ្លួន ឬត្រូវបានហាមឃាត់នោះ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានប្រកាន់ជំហររឹងប៉ឹងចំពោះការអនុវត្តច្បាប់ផ្ទៃក្នុងរបស់ខ្លួន នេះបើយោងតាមអ្នកលក់ចិនប្រាំនាក់ និងសមាគមឧស្សាហកម្មដែលតំណាងឱ្យហាងចិនចំនួន ៣.០០០ ហាងដែលលក់ផលិតផលតាមអ៊ីនធឺណិត។

ក្រុមអ្នកលក់ និងលោកស្រី វីននី វ៉ាង (Winnie Wang) ប្រធានប្រតិបត្តិនៃសមាគមពាណិជ្ជកម្មអេឡិចត្រូនិចឆ្លងប្រទេស ស៊ិនជិន (Shenzhen) ដែលជាក្រុមអ្នកលក់ដ៏ធំបំផុតរបស់ប្រទេសចិនមានមូលដ្ឋាននៅក្នុងមជ្ឈមណ្ឌលផលិតកម្មបាននិយាយថា TikTok តម្រូវឱ្យអង្គភាពរបស់សហរដ្ឋអាមេរិកដែលបានចុះបញ្ជីដោយអ្នកលក់ មានកម្មសិទ្ធិចំនួន ៥១ ភាគរយរបស់សហរដ្ឋអាមេរិក និងដឹកនាំដោយអ្នកកាន់លិខិតឆ្លងដែនអាមេរិក។

អ្នកលក់ជនជាតិចិនជាច្រើនបានប្រើប្រាស់អង្គភាពរបស់សហរដ្ឋអាមេរិកដើម្បីទទួលស្គាល់ថាជាពាណិជ្ជកររបស់អាមេរិកនៅលើវេទិកាអនឡាញនេះ ប៉ុន្តែច្បាប់ថ្មីនេះមានន័យថាពួកគេនឹងត្រូវចុះឈ្មោះឡើងវិញជាអ្នកលក់បរទេស ដែលពួកគេនិយាយថាទទួលបានភាពល្បីល្បាញ និងការគាំទ្រតិចជាង ដោយធ្វើឱ្យមានគុណវិបត្តិជាច្រើន បើប្រៀបធៀបទៅនឹងអ្នកលក់តាម TikTok របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        3
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm