ឯកឧត្តមបណ្ឌិត លី ធុជ ដឹកនាំកិច្ចប្រជុំជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងអនុលោមភាព អនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី

2024/03/28 12:35:37 am        66

ភ្នំពេញ ៖ នោថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ អញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយគណៈកម្មការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ (Committee on Cooperative Compliance) និងក្រុមការងារសម្របសម្រួលសកលភាវូបនីយកម្ម (Universalization Coordinating Group) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ 

កិច្ចប្រជុំ បានពិភាក្សាលើវិធានការក្នុងការជួយសម្របសម្រួលដល់ការអនុវត្តបទដ្ឋាន តម្លាភាព និងការពង្រឹងអនុលោមភាពនៃអនុសញ្ញាអូតាវ៉ាក្នុងចំណោមរដ្ឋភាគី ក្នុងនោះបានផ្តោតលើរបៀបវារៈចំនួន ០៣ រួមមាន ទី១/.ការចោទប្រកាន់រដ្ឋភាគីចំនួន ៣ ដូចជា ស៊ូដង់ អ៊ុយក្រែន និងយេម៉ែន ដែលបានកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ទី២/.កាតព្វកិច្ចផ្នែកច្បាប់នៃមាត្រា៩(វិធានការអនុវត្តថ្នាក់ជាតិនៃរដ្ឋភាគី)នៃអនុសញ្ញា និងទី៣/.ការជំរុញឱ្យរដ្ឋភាគីបញ្ជូននូវរបាយការណ៍មាត្រា៧(តម្លាភាពនៃការអនុវត្តអនុសញ្ញា)។ ជាមួយគ្នានោះ អង្គប្រជុំក៏បានផ្តោតសំខាន់លើវឌ្ឍនភាពនៃការធ្វើសកលភាវូបនីយកម្ម នៃរដ្ឋមិនទាន់ក្លាយជារដ្ឋភាគី ឱ្យក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

អង្គប្រជុំ បានជំរុញឱ្យបន្តត្រួតពិត្យឡើងវិញចំពោះរដ្ឋភាគីដែលត្រូវបានចោទប្រកាន់ថាកំពុងប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស ដែលផ្ទុយពីបទដ្ឋាននៃអនុសញ្ញា។ ជាមួយគ្នានោះ អង្គប្រជុំ ក៏បានពិនិត្យឡើងវិញអំពីស្ថានភាពនៃរដ្ឋភាគីចំនួន ៤៦ ដែលមិនបានអនុវត្តត្រឹមត្រូវតាមមាត្រា៩ នៃអនុសញ្ញា ដោយសារហេតុផលនានា របស់រដ្ឋភាគីនីមួយៗ។ ពាក់ព័ន្ធនឹងរបាយការណ៍មាត្រា៧ មានរដ្ឋភាគីចំនួន ៥៧ បានរាយការណ៍អំពីតម្លាភាព និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមបទដ្ឋាននៃអនុសញ្ញា ហើយគណៈកម្មការកំពុងរង់ចាំរបាយការណ៍ពីរដ្ឋភាគីដទៃទៀតរហូតដល់ខែឧសភា ឆ្នាំ២០២៤ ។

ជាមួយគ្នានោះ អង្គប្រជុំ បន្តជំរុញឱ្យរដ្ឋភាគីទាំងអស់ពង្រឹងការអនុវត្តអនុលោមភាព តម្លាភាព និងកាតព្វកិច្ចនៃអនុសញ្ញា ព្រមទាំងផ្ញើនូវរបាយការណ៍វឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន មកកាន់គណៈកម្មការឱ្យទាន់ពេលវេលា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំអន្តរកាលស្តីពីស្ថានភាពទាក់ទងនឹងកាតព្វកិច្ច ក្នុងខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ខាងមុខ៕ ដោយ ៖ ដារា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        96
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        102
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm