រកឃើញកន្លែងផលិតឈាមជ្រូក និងសណ្តែកបណ្តុះបន្ថែមសារធាតុគីមីនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក

2024/03/28 01:01:26 am        309

ភ្នំពេញ ៖ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា.ក.ប.ប. សាខារាជធានីភ្នំពេញបានរកឃើញទីតាំងលួចផលិតឈាមជ្រូក និងសណ្តែកបណ្តុះបន្ថែមសារធាតុគីមីនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងដកហូតវត្ថុតាងសរុបចំនួន ៧៣គីឡូក្រាម។

មន្ត្រី ក.ប.ប. ប្រាប់ឲ្យដឹងថា ក្នុងការការពារសុខុមាលភាពប្រជាពលរដ្ឋ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាង បានចុះត្រួតពិនិត្យ ណែនាំ និងអប់រំ នៅទីតាំងផលិតឈាមជ្រូក និងសណ្តែកបណ្តុះចំនួន ២ទីតាំង ស្ថិតនៅភូមិ១៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លទ្ធផលនៃការត្រួតពិនិត្យ សមត្ថកិច្ចជំនាញបានរកឃើញផលិតផលឈាមជ្រូកធ្វើអំពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំយថាប្រភេទនៃផលិតផលឈាម និង សណ្តែកបណ្តុះមានដាក់បន្ថែមសារធាតុគីមី មិនស្របតាមបទប្បញ្ញត្តិបច្ចេកទេសតាមលក្ខខណ្ឌតម្រូវផ្នែកអនាម័យម្ហូបអាហារ គុណភាពសុវត្ថិភាពផ្នែកអតិសុខុមប្រាណជីវសាស្ត្រ ស្របតាមបទប្បញ្ញាត្តិនៃច្បាប់។

នាប្រតិបត្តិការនោះ មន្ត្រីជំនាញបានដកហូតផលិតផលឈាម ចំនួន ៥១គីឡូក្រាម និងសណ្តែកបណ្តុះដែលបន្ថែមសារធាតុគីមី ចំនួន ២២គីឡូក្រាម សរុបចំនួន ៧៣គីឡូក្រាម ។

មន្ត្រី ក.ប.ប. បញ្ជាក់ឲ្យដឹងថា ក្រោយការត្រួតពិនិត្យ និងការពន្យល់ណែនាំអំពីច្បាប់ដល់ម្ចាស់ទីតាំងទាំង២ខាងលើ ម្ចាស់ទីតាំងបានយល់ព្រមសហការទទួលការណែនាំ អប់រំ ពីមន្ត្រីជំនាញ ដោយធ្វើកិច្ចសន្យាបញ្ឈប់ការដាក់លាយសារធាតុបន្ថែម ដែលមានសារធាតុគីមីលើការផលិតសណ្តែកបណ្តុះ ឬមិនបន្តការផលិតសណ្តែកបណ្តុះទៀត និងបញ្ឈប់ការផលិតឈាមជ្រូកធ្វើពីឈាមគោ ដែលជាកម្មវត្ថុនៃការក្លែងបន្លំវត្ថុធាតុដើម បន្លំផលិតផលឈាម និងមិនដាក់លាយសារធាតុបន្ថែមណាដែលច្បាប់មិនអនុញ្ញាតិ ព្រមទាំងរៀបចំអនាម័យ ទុកដាក់សម្ភារៈ វត្ថុធាតុដើមឲ្យបានល្អ ហើយម្ចាស់ទីតាំងបានស្នើសុំការរៀបចំរយៈពេល៣ខែ ដើម្បីកែតម្រូវអនាម័យទីតាំងឲ្យបានល្អ និងសហការជាមួយសមត្ថកិច្ចជំនាញ ដើម្បីចុះផ្ទៀងផ្ទាត់ពីភាពត្រឹមត្រូវក្នុងការធ្វើអាជីវកម្មនេះ៕

ដោយ ៖ តារាវុទ្ធី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        2
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        122
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm