ប្រភព៖ ឥណ្ឌានឹងចំណាយ ៣,៧ពាន់លានដុល្លារ ដើម្បីធ្វើរបងព្រំដែនជាមួយសហភាពមីយ៉ាន់ម៉ា

2024/03/28 02:00:08 am        90

ប្រទេសឥណ្ឌាគ្រោងនឹងចំណាយប្រាក់ជិត ៣,៧ពាន់លានដុល្លារ ដើម្បីធ្វើរបងព្រំដែនប្រវែង ១.៦១០គីឡូម៉ែត្ររបស់ខ្លួនជាមួយសហភាពមីយ៉ាន់ម៉ា ក្នុងចំណាយរយៈពេលប្រហែល ១ទសវត្សរ៍ ដើម្បីទប់ស្កាត់ការរត់ពន្ធ និងសកម្មភាពខុសច្បាប់ផ្សេងទៀត។ នេះបើតាមប្រភពដែលដឹងពីបញ្ហានេះដោយផ្ទាល់។

ក្រុង New Delhi (ញូវដេលី) នៅដើមឆ្នាំនេះ បាននិយាយថា ខ្លួននឹងធ្វើរបងព្រំដែន និងបញ្ចប់គោលនយោបាយចេញចូលដោយគ្មានទិដ្ឋាការដែលមានអាយុកាលរាប់ទសវត្សរ៍ ជាមួយប្រទេសដែលកើតមានរដ្ឋប្រហារ គឺសហភាពមីយ៉ាន់ម៉ា សម្រាប់ពលរដ្ឋនៅតាមព្រំដែន ដោយសារហេតុផលសន្តិសុខជាតិ និងដើម្បីរក្សារចនាសម្ព័ន្ធប្រជាសាស្រ្តនៃតំបន់ភាគឦសានរបស់ខ្លួន។

ដោយសារមិនត្រូវបានអនុញ្ញាតឲ្យនិយាយបញ្ហានេះជាមួយប្រព័ន្ធផ្សព្វផ្សាយ ប្រភពដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា គណៈកម្មាធិការរដ្ឋបាលមួយ កាលពីដើមខែនេះ បានអនុម័តលើការចំណាយ សម្រាប់ការដំឡើងរបង ដែលត្រូវការការយល់ព្រមពីខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi។

ប្រភពបានប្រាប់ថា គណៈកម្មាធិការនៃមន្ត្រីជាន់ខ្ពស់ឥណ្ឌា ក៏បានយល់ព្រមផងដែរ ក្នុងការសាងសង់ផ្លូវស្របគ្នាតាមបណ្ដោយរបងព្រំដែននេះ និងចំណីផ្លូវប្រវែង ១.៧០០គីឡូម៉ែត្រ ដែលតភ្ជាប់មូលដ្ឋានយោធាទៅកាន់ព្រំដែន។

ប្រភពបាននិយាយថា របង និងផ្លូវតភ្ជាប់នេះ នឹងចំណាយអស់ជិត ១២៥លានរូពី ក្នុង ១គីឡូម៉ែត្រ ដែលមានចំនួនច្រើនជាងទ្វេដងនៃការចំណាយ ៥៥លានរូពីក្នុងមួយគីឡូម៉ែត្រ សម្រាប់ការសាងសង់របងព្រំដែនជាមួយប្រទេសបង់ក្លាដែស ក្នុងឆ្នាំ២០២០ ដោយសារតែសណ្ឋានដីភ្នំដ៏ពិបាក និងការប្រើប្រាស់បច្ចេកវិទ្យាការពារការស្រុត និងការច្រោះ៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        65
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        393
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        441

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm