[UPDATE] សាកសពពីរនាក់ត្រូវបានស្រង់ឡើងពីទន្លេ បន្ទាប់ពីបាក់ស្ពាននៅទីក្រុងបាល់ទីម័រ (Baltimore)សហរដ្ឋអាមេរិក

2024/03/28 04:24:42 pm        144

សាកសពពីរនាក់ត្រូវបានរកឃើញនិងស្រង់ឡើងពីទន្លេ ផាតាបស្កូ (Patapsco) បន្ទាប់ពីបុរសចំនួន ៦នាក់ បានបាត់ខ្លួន បន្ទាប់ពីការបាក់ស្ពានហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) ក្នុងទីក្រុង បាល់ទីម័រ (Baltimore)រដ្ឋម៉ារីលែន(Maryland) សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី២៦មីនា ។   

សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃពុធ ដោយ បុគ្គលិកមកពីអង្គភាពឆ្មាំល្បាតឆ្នេរសហរដ្ឋអាមេរិក នាយកដ្ឋានដឹកជញ្ជូនរដ្ឋ Maryland និងអភិបាលរដ្ឋ លោក វ៉េស មូរ៉េ (Wes Moore) ។         

ប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាកកាលពីយប់ថ្ងៃអង្គារ នៅពេលលោកឧត្តមនាវីទោ ហ្សានម៉ុន ជីលរីត (Shannon Gilreath) ឆ្មាំល្បាតឆ្នេរអាមេរិក បាននិយាយថា គ្មានសង្ឃឹម​ថានឹង​រក​ឃើញ​ក្រុម​បុរស​ដែលកំពុងធ្វើការនៅលើស្ពាន នៅពេលនាវាដឹកទូរកុងតឺន័របានបុក នៅ​មាន​ជីវិត​នោះ​ទេ ព្រោះទឹកត្រជាក់ខ្លាំង និងរយៈពេលយូរចាប់តាំងពីមានគ្រោះថ្នាក់នោះ។

លោកវរសេនីយ៍ឯក រ៉ូលែន អិល ប៊ូល័រ (Roland L Butler) ស្នងការនគរបាលរដ្ឋ Maryland បាន​បញ្ជាក់ព័ត៌មាននេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានដោយបន្ថែមថា ពេលនេះ ប្រតិបត្តិការ​ស្វែង​រក និងស្រង់សាកសព ត្រូវបានបែងចែកចំណាត់ថ្នាក់ឡើងវិញ ដើម្បីបង្កើនកិច្ចខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ៕



 

អត្ថបទដែលទាក់ទង

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        11
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        61
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        97

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន

2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am
​ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am
​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am
​មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
2026/07/25 10:20:51 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm