មនុស្ស ៤នាក់ស្លាប់ ក្នុងហេតុការណ៍ចាក់សម្លាប់មនុស្ស ហើយជនសង្ស័យត្រូវបានឃុំខ្លួន នៅរដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក

2024/03/28 04:50:17 pm        165

ក្រុមអាជ្ញាធរបាននិយាយនៅក្នុងសន្និសីទសារព័ត៌មួយថា យុវជនម្នាក់បានចាក់ជនរងគ្រោះ​ជា​ច្រើន​នា​ក់​នៅក្នុងទីក្រុង រ៉ុកហ្វ៊ត (Rockford) រដ្ឋ អ៊ី លីណយ ( Illinois) សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ពុធ ដែលបានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ម្នាក់រងរបួសធ្ងន់ ៤នាក់ ទៀតរបួសស្រាល ។  

នគរបាលក្រុងរ៉ុកហ្វ៊ត (Rockford) បានទទួលការហៅទូរស័ព្ទលើកដំបូង អំពីឧបទ្ទវហេតុនេះ នៅមុនម៉ោង១និង១៥នាទី ។ ហេតុការណ៍ចាក់ដោយកាំបិតនេះ បានកើត​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ពុធ​នៅ​ក្នុងតំបន់លំនៅឋានមួយក្នុងទីក្រុងនេះ។

នគរបាល​បាននិយាយថា នៅពេលសមត្ថកិច្ចឆ្លើយតប ពួកគេបានរ​ក​ឃើញ​ទិដ្ឋភាព​ឧក្រិដ្ឋកម្ម​ជា​ច្រើន​។ ពួកគេបានពន្យល់ថា ឧក្រិដ្ឋកម្មបានកើតឡើងទាំងនៅក្នុងទីក្រុង Rockford និងនៅតាម​ដង​ផ្លូវ​ជាច្រើន ។ នគរបាលបាននិយាយថា នៅក្នុងទីក្រុង Rockford មនុស្ស៤ នាក់ត្រូវបាន​សម្លាប់​។ មនុស្សម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និង៤នាក់ផ្សេងទៀតបានរងរបួស ទោះបីមិន​ត្រូវ​គេ​ចាក់​ទាំង​អស់ក៏ដោយ។ 

ស្នងការនគរបាលក្រុងលោក ហ្គារី ការ៉ូណា (Gary Caruana) បាននិយាយថា ជនសង្ស័យ​ជា​បុរស​វ័យ​២២ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងសង្កាត់វីនណេបាហ្គោ ( Winnebago) បន្ទាប់ពី​ក្រុម​មន្ត្រី​ទទួលបានទូរស័ព្ទស្ដីពីករណីមានបុរសម្នាក់សម្រុកចូលផ្ទះមួយកន្លែង។ 

នាយកដ្ឋាន​ពន្លត់អគ្គិភ័យប្រចាំទីក្រុង Rockford បាននិយាយថា មនុស្សម្នាក់ ក្នុងចំណោម​អ្នក​ស្លាប់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅតែមិន​អាច​ជួយ​ស្រោច​ស្រង់​ជីវិត​បាន​។    

ស្នងការរងនគរបាលរង បានចាប់ឃុំខ្លួនជនសង្ស័យ។ នគរបាល ក្រុង Rockford បាននិយាយថា ជន​សង្ស័យកំពុងត្រូវបានសួរចម្លើយនៅពេលនេះ ហើយការចោទ​ប្រកាន់​មិន​ទាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ។

នគរបាលបាននិយាយថា ពួកគេមិនជឿថាមានជនសង្ស័យណាម្នាក់ទៀតទេ នៅក្នុងការ​វាយ​ប្រហារ​នេះ ។  ពួកគេបាននិយាយថាភ្នាក់ងារសហព័ន្ធក៏កំពុងជួយក្នុងការស៊ើបអង្កេតផងដែរ។

ពុំទាន់​មាន​ព័ត៌មាន​ភ្លាមៗ​អំពី​មូលហេតុ​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ចាក់​សម្លាប់​មនុស្ស​ដោយ​កាំបិតនេះ​នៅ​ឡើយទេ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
2026/07/25 12:37:15 pm        12
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm        9
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

2026/07/25 12:37:15 pm
​យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
2026/07/25 12:36:09 pm
​លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
2026/07/25 12:35:15 pm
​អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
2026/07/25 12:32:32 pm
​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ
2026/07/25 12:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm