អ្នកស្លាប់ក្នុងការវាយប្រហារ នៅក្រុងមូស្គូឡើងដល់១៤៣ នាក់ ខណៈ៨០នាក់ផ្សេងទៀត​បន្តសម្រាកនៅមន្ទីរពេទ្យ

2024/03/28 05:44:19 pm        202

ក្រុមអាជ្ញាធររុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារនៅសាលប្រគំ​តន្ត្រីនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន បានកើនឡើងដល់ ១៤៣នាក់។ មនុស្ស​ប្រហែល​៨០នាក់ផ្សេងទៀតដែលបានរងរបួសនៅក្នុងការឡោមព័ទ្ធដោយខ្មាន់កាំភ្លើង កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យនៅឡើយ។

ការសម្លាប់រង្គាលកាលពីយប់ថ្ងៃសុក្រទី២២មីនា សប្ដាហ៍មុន នៅសាលប្រគំតន្ត្រីក្រូកាស (Crocus) ដែលជាអគារលក់ទំនិញ និងកន្លែងកម្សាន្ត​ដ៏ធំទូលាយ​មួយ​នៅ​ជាយ​ក្រុង​មូស្គូ​ភាគ​ពាយ័ព្យ គឺជាការវាយប្រហារដ៏សាហាវបំផុតលើដែនដីរុស្ស៊ីក្នុងរយៈពេលជិតពីរទសវត្សរ៍ មិន​ធ្លាប់​មាន។ យ៉ាងហោចណាស់ខ្មាន់កាំភ្លើងបួននាក់ដែលកាន់កាំភ្លើងស្វ័យប្រវត្ត បានបាញ់រះ​ទៅ​លើ​អ្នក​ទៅ​មើល​ការប្រគំតន្ត្រីរាប់ពាន់នាក់ ហើយបានដុតបំផ្លាញសាលនោះ។ 

សាខាមួយរបស់ក្រុមរដ្ឋអ៊ីស្លាមបានអះអាងទទួលខុសត្រូវចំពោះអំពើហិង្សានេះ ខណៈទីភ្នាក់​ងារ​ចារកម្ម​របស់សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានព័ត៌មាន​ដែល​បញ្ជាក់ថា​ក្រុម​នេះ​ជា​អ្នក​ប្រព្រឹត្ត​។ ចំណែកលោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយថា ប្រទេស​បារាំង​ក៏​មានព័ត៌មានចារកម្មដែលចង្អុលទៅក្រុមរដ្ឋអ៊ីស្លាម IS ថា ជាអ្នកទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នេះដែរ។

ការធ្វើបច្ចុប្បន្នភាពស្ដីពីចំនួនអ្នកស្លាប់របស់ក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីពុំបានបញ្ជាក់ពីចំនួនអ្នករបួសទេ ប៉ុន្តែរដ្ឋមន្ត្រីសុខាភិបាលលោក មីគហេល មូរ៉ាស្កូ (Mikhail Murashko)​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថាមនុស្ស ៨០នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ និង២០៥នាក់​ផ្សេងទៀត​បាន​ស្វែង​រក​កា​រ​ព្យាបាល​ដោយ​សារការវាយប្រហារនេះ។

សេវាសន្តិសុខ​សហព័ន្ធរបស់រុស្ស៊ី ឬហៅកាត់ថា FSB បាននិយាយថា ខ្លួនបានចាប់ខ្លួនមនុស្ស ១១​នាក់​នៅថ្ងៃបន្ទាប់ពីការវាយប្រហារ រួមទាំងខ្មាន់កាំភ្លើងដែលសង្ស័យចំនួន៤ នាក់ផងដែរ។ 

បុរស​ទាំងបួននាក់ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាជនជាតិតាហ្ស៊ីគីស្ថាន បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការក្រុងមូស្គូកាលពីថ្ងៃអាទិត្យ ពាក់ព័ន្ធការចោទប្រកាន់ពីបទភេរវកម្ម និង​បង្ហាញ​ស្នាម​ការវាយដំលើដងខ្លួនយ៉ាងធ្ងន់ធ្ងរ ក្នុងនោះមានម្នាក់ទំនងជាសន្លប់ អំឡុងពេលសវនាការ៕

អត្ថបទដែលទាក់ទង

លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am        67
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am        92
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
2026/07/25 10:22:46 am        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី រំឭកពីគុណបំណាច់យ៉ាងជ្រាលជ្រៅចំពោះវីរៈកងទ័ព វីរកងនគរបាលជាតិ និង​វីរ​កង​រាជ​អាវុធ​ហត្ថដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារទឹកដី និងបាន​កោត​សរសើរ​ចំពោះ​វីរយុទ្ធជន​ដែល​កំពុងឈរជើងនៅជួរមុខ

2026/07/25 12:12:46 pm
​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm