ចិនផ្ដល់ហិរញ្ញប្បទានឥតសំណងជាង ៤លាន៤សែនដុល្លារ ដើម្បីលុបបំបាត់គ្រាប់មីននៅកម្ពុជា

2024/03/28 05:57:04 pm        153

រដ្ឋាភិបាលសារធារណរដ្ឋប្រជាមានិតចិនបាន សម្រេច​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​ជូន​ដល់​រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រអង្គភាពCMAC​ ក្នុងការអនុវត្ត “គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មីន​នៅកម្ពុជា” មានថវិកាសរុបចំនួន៤.៤០០.០០០​ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤​។ ដែល​ការអនុម័តផ្តល់ជំនួយនេះជាផ្លូវ​ការ​នៅចុង​ខែ​មីនា​នេះ​។ នេះ​បើយោង​តាម​ផេកហ្វេស​បុក​របស់​មជ្ឈ​មណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលបានផ្សព្វផ្សាយ​នៅ​ថ្ងៃទី២៨ ខែមីនា ឆ្នាំ​២០២៤នេះ។

ឯកឧត្តម ហេងរតនាប្រតិភូរាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (ស៊ីម៉ាក់)បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរដ្ឋាភិ បាល​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ដែល​បានសម្រេចផ្ដល់ហិរញ្ញប្បទាន​ឥត​សំណង​ជូន​ដល់​រាជ​រដ្ឋាភិបាល ដើម្បីគាំទ្រអង្គភាពCMAC​ ក្នុងការអនុវត្ត “គម្រោង​ជំនួយ​ចិន​លុប​បំបាត់​គ្រាប់​មី​ននៅ​កម្ពុជា​” ដែលមានថវិកាសរុបចំនួន៤.៤០០.០០០​ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤​ ដែល​បាន​អនុម័ត​ផ្តល់ជំនួយនេះជាផ្លូវការនៅចុងខែមីនានេះ។ 

ប្រភពខាងលើបានបន្តឲ្យដឹងថា គម្រោងក្នុងឆ្នាំ២០២៤​នេះ មាន​ផែន​ការ​បន្ត​កិច្ច​ប្រតិបត្តិការ​បោស​សម្អាត​មីន និង​សំណល់យុទ្ធភណ្ឌសង្គ្រាមក្នុងខេត្តចំនួន៣រួមមាន ខេត្ត កំពង់ធំ ខេត្ត​សៀមរាប និងខេត្តព្រះវិហារ ដោយផ្ដោតលើសកម្មភាពសំខាន់ៗដូចជា ១) ការ​បោស​សម្អាត​ផ្ទៃ​ដី​មាន​បញ្ហា​គ្រាប់មីន និងសំណល់យុទ្ធភណ្ឌ សង្គ្រាមចំនួនជាង៣.៤០០ហិកតា ២) ការស្រាវជាវ និង​ប្រមូល​ព័ត៌មាន​អំពី​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម​ និង​គ្រាប់​បែក​ចង្កោម​ចំនួន​ប្រមាណ​៩០០០​ពហុ​កោណ​(ទីតាំង)​ និង ៣) ការពង្រឹងសមត្ថភាព​ថ្នាក់​ក្រោម​ជាតិ​លើ​ការងារ​អប់រំ​យល់​ដឹងពី​គ្រោះថ្នាក់​ដោយ​សារមីន និងសង្គ្រោះជនពិការដោយសារមីន​ចំនួនជាង៣០០គោលដៅ​។ គម្រោង​នេះផ្តល់ផល ប្រយោជន៍ដោយផ្ទាល់និងដោយប្រយោលដល់ប្រជា ពល រដ្ឋ​ប្រមាណ​៧០​ម៉ឺន​នាក់​។

សូមបញ្ជាក់ថា​ នេះជាគម្រោងជំនួយឆ្នាំទី២នៃគម្រោងជំនួយរយ:ពេល៣ឆ្នាំ​ក្នុងខែមីនា ឆ្នាំ​២០២៣​ដល់​ខែកុម្ភៈ​ ឆ្នាំ២០២៦​ខាងមុខ ដែលមានជំនួយហិរញ្ញប្បទានឥតសំណងសរុបចំនួន ១៣.២ លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm