ក្រសួងអប់រំបើកវេទិកាថ្នាក់ជាតិស្តីពី ការសិក្សាពេញមួយជីវិតឆ្នាំ២០២៤

2024/03/28 07:13:54 pm        275

ក្រសួង​អប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤នេះ បាន​សហការ​ជាមួយ​វិទ្យាស្ថាន អាយធី អេឃីដឺមី ស្ទេប និងអង្គការ ឌីវីវី អន្តរជាតិ រៀបចំវេទិកាថ្នាក់ជាតិ ស្តីពីការ​សិក្សា​ពេញ​មួយជីវិតឆ្នាំ២០២៤ ក្រោមប្រធានបទបច្ចេកវិទ្យាឌីជីថលបង្កឱកាសសិក្សាពេញជីវិត ដើម្បី​ជួយដ​ល់ការអភិវឌ្ឍអាជីព ផលិតភាពការងារ កំណើនប្រាក់ចំណូល និងសមធម៌។

វេទិកាថ្នាក់ជាតិនេះ គឺជាលើកទី១ ដែលត្រូវបានរៀបចំឡើង ក្នុង​គោល​បំណង​ផ្តល់​ឱកាស​ពិគ្រោះ​យោបល់ រៀបចំយុទ្ធសាស្រ្ត និងគំនិតផ្តួច​ផ្តើម​នានា​ឆ្លើយ​តប​ការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​ការ​សិក្សា​ពេញ​មួយជីវិត ការអភិវឌ្ឍជំនាញ និងការសិក្សាប្រកប​ដោយ​នវានុវត្តន៍​ផ្សារ​ភ្ជាប់​ជាមួយ​បច្ចេក​វិទ្យា​ឌីជីថល និងការអប់រំបរិយាបន្ន ដែលមាន​ការចូលរួម​ពី​ក្រសួង​ស្ថាប័ន​ជា​សមាជិក​របស់​គណៈកម្មាធិការជាតិសម្រាប់ការសិក្សាពេញជីវិត និងដៃគូអភិវឌ្ឍន៍ជាង ៨០ ស្ថាប័ន ដើម្បីចូល​រួម​កិច្ច​ពិភាក្សា និងធ្វើបទបង្ហាញ។

ក្នុងពិធីបើកវេទិកានេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បាន​មានប្រសាសន៍ថា ឱកាសសិក្សាពេញមួយជីវិតតាមប្រព័ន្ធឌីជីថល នឹងជួយ​ពន្លឿន​ការ​ពង្រីក​កម្មវិធី​បណ្តុះបណ្តាល និងលទ្ធភាព និងលទ្ធ​ភាព​ទទួលបានការអប់រំប្រកបដោយសមភាព​ប្រសើរ​ជាង​មុន​។ លោកជំទាវ បានបន្ថែមថា ដើម្បីសម្រេចឲ្យបាននូវចក្ខុវិស័យនេះក៏ទាមទារឲ្យមានការសហការពហុភាគីពាក់ព័ន្ធនានា ដើម្បី​ពង្រីក​អក្ខរកម្ម និងការចូលប្រើប្រព័ន្ធឌីជីថលប្រកបដោយសមធម៌ អភិវឌ្ឍខ្លឹមសារមាតិកា ពាក់​ព័ន្ធ​នឹងមូលដ្ឋាន ព្រមទាំងផ្តល់ការបណ្តុះបណ្តាល និងការគាំទ្រដល់អ្នកសិក្សា។

លោកស្រី Esther Mcfarelane ប្រធានផ្នែកអប់រំការិយាល័យអង្គការយូណេស្កូ ប្រចាំរាជ​ធានី​ភ្នំពេញ សង្ឃឹមជឿជាក់ថា តាមរយៈវេទិកាថ្ងៃនេះ អង្គប្រជុំនឹងជួយបង្កើតយុទ្ធសាស្រ្ត​ជាតិ​សិក្សា​ពេញ​ជីវិត និងក្របខ័ណ្ឌអភិបាលកិច្ច ធ្វើយ៉ាងណាជំរុញសន្ទុះកម្លាំងពលកម្មជំនាញ​ដែល​មាន​ការ​វិវត្ត​ឥតឈប់ឈរ ដើម្បីបំពេញតម្រូវការទីផ្សារការងារ។ លើសពីនេះទៀត ដើម្បីធានាបានថា គ្រប់​ភាគី​ពាក់ព័ន្ធអាចយកទៅអនុវត្តបាន គាំទ្រដល់​ការអភិវឌ្ឍ​កម្លាំង​ការងារ​របស់​ប្រទេស​កម្ពុជា​ធានា​កំណើន​សេដ្ឋកិច្ចជាតិ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        70
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am        125
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន

2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm