ការទម្លាក់គ្រាប់បែកទៅលើលំនៅឋានយ៉ាងហោចណាស់៤ខ្នង នៅក្នុងទីក្រុងរ៉ាហ្វា( Rafah) កាលពីថ្ងៃពុធទី២៧ មីនា កំពុងបង្កើនក្ដីបារម្ភថ្មីក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីនជាង ១លានាក់ ដែលកំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅជាយភាគខាងត្បូង នៃតំបន់ហ្កាហ្សាស្ទ្រីប ថា ការវាយប្រហារដោយថ្មើរជើងដែលបានកំរាមជាយូរមកហើយអាចចូលមកដល់។

ក្រុមមន្ត្រីសុខាភិបាល បាននិយាយថា មួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន បានសម្លាប់មនុស្ស១១នាក់ ពីក្រុមគ្រួសារតែមួយគត់ ។
នៅឯការវាយប្រហារមួយផ្សេងទៀត អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល គឺបង្ហាញពីការមើលស្រាលសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលបានទាមទារឲ្យមាបទឈប់បាញ់បន្ទាន់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។

អ្នកស្រុកខាងលើ បានបង្ហាញក្ដីបារម្ភថា ការវាយប្រហារដោយថ្មើរជើងពីកងកម្លាំងអ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលលោកនាយករដកឋមន្ត្រី Minister Benjamin បានគំរាមថានឹងបើកការវាយលុក ដោយជៀសមិនផុត ទោះបីមានការគំរាមពីសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏ដោយ នោះ អាចនឹងធ្វើឲ្យគ្រោះមហន្តរាយមនុស្សធម៌កាន់តែដុនដាប់ខ្លាំងថែមទៀត ៕