រដ្ឋបាលខេត្តព្រះវិហារ បើកវគ្គបណ្តុះបណ្តាលសៀវភៅណែនាំ ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព

2024/03/28 08:05:58 pm        92

នៅថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំបើកវគ្គបណ្តុះបណ្តាល សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្រោមអធិបតីភាព​លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់លោកលោកស្រី ជាអភិបាល អភិបាលរង និងមន្ត្រី បង្គោល ក្រុង ស្រុក ទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ជាច្រើនរូប និងបានប្រព្រឹត្តធ្វើឡើងនៅ អគារសាលាខេត្តជាន់ទី៣។

នាឱកាសនោះលោក វ៉ាត ប៉ារ៉ានីន បានឱ្យដឹងថា ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពត្រូវបានរៀបចំនិងវិវត្តខ្លួន ពីមួយ ជំហានទៅមួយជំហាន តាមរយៈការធ្វើ​វេទិកា​សាធារណៈ ក៏ដូចជាការផ្សព្វផ្សាយ ​គោលការណ៍ច្បាប់ ទៅដល់បងប្អូនប្រជាពលរដ្ឋ មន្ទីរអង្គភាព អជ្ញាធរដែលមានការពាក់ព័ន្ធ ជាបន្តបន្ទាប់យ៉ាងសកម្ម។ ជាក់ស្តែងថ្ងៃនេះ រដ្ឋបាលខេត្តបានរៀបចំវគ្គបណ្តុះបណ្តាល សៀវភៅណែនាំ ស្តីពីការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នេះឡើងដើម្បី អោយ អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ព្រមទាំង លោក លោកស្រី ដែលជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានកសាងបន្ថែមទៀត នូវសមត្ថភាពនិង​ជំនាញ​របស់ខ្លួនក៏ដូចជាបានយល់កាន់តែច្បាស់ នូវលក្ខណៈសម្បត្តិទាំង៧ ស្តីពី ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងចេះរៀបចំ និងអនុវត្តផែនការ សកម្មភាព និងថវិកាប្រចាំឆ្នាំ។

បន្ថែមពីនេះទៅទៀត វគ្គបណ្តុះបណ្តាលនេះដើម្បីជម្រុញ បន្ថែមទៀតនូវការ ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាល ប្រកបដោយគុណភាពនិងទទួលបានជំនឿទុកចិត្ត និង កាត់បន្ថយបាននូវ បទល្មើស លួច ឆក់ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ ។ កសាង និងពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាតនៅគ្រប់កាលៈទេសៈ ព្រមទាំង លើកទឹកចិត្តអោយមានការដោះស្រាយ វិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការដើម្បី​បង្ក​ភាព​អនុគ្រោះដល់ដំណើរការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច នៅមូលដ្ឋាននិងឈានទៅការបង្កើន​ល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

ជាមួយគ្នានេះផងដែរ លោកក៏បាន ផ្តាំផ្ញើដល់អាជ្ញាធរ ក្រុង ស្រុក ទាំង៨ ត្រូវក្តាប់​អោយ​បាន​ច្បាស់​អំពីទិន្នន័យរបស់ប្រជាការពារ នៅក្នុងមូលដ្ឋានរបស់ខ្លួន​ និងត្រូវ​ជំរុញ​ដល់​អធិការ ​និង​បុស្តិ៍ នគរបាល​រដ្ឋបាល​ ចុះផ្សព្វផ្សាយ​ អំពី​ចលនាប្រជាការពារ ​តាមរយៈសេចក្ដីណែនាំ​លេខ ០៣៧ ស្តីពីតួនាទីភារកិច្ចរបស់ប្រជាការពារ ។

នៅក្នុងឱកាសនោះផងដែរ លោកក៏បានថ្លែង ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំ​ប្រឹងប្រែង​របស់ លោក លោកស្រី ​នាពេល​កន្លងមកស្តីពី ​ការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទទួល​បានលទ្ធផលល្អប្រសើរ ៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        335
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm