កិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ ខេត្តព្រះវិហារ

2024/03/28 08:15:57 pm        148

រដ្ឋបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី ២៧ ខែមីនា ម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំស្តីពីការពិ និត្យ និងវាយតម្លៃសមិទ្ធកម្មនូវផែនការអភិវឌ្ឍទេសចរណ៍បច្ចុប្បន្នកម្ម ២០២១-២០២៥ របស់ខេត្ត ព្រះវិហារ ។

នាឱកាសនោះលោក សុខ សាន្តដារ៉ា អភិបាលរងខេត្តព្រះវិហារ បានឲ្យដឹងថា រដ្ឋបាលខេត្តបានកំណត់ យកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយរបស់ខេត្ត ក្នុងចំណោម​វិស័យអាទិភាពផ្សេងៗទៀត ស្រប់តាមសក្តានុពលដែលមាននៅក្នុងខេត្ត សម្រាប់រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចខេត្ត និងលើក កម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់​ឱកាសការងារធ្វើនៅក្នុងវិស័យឧស្សា ហកម្មទេសចរណ៍។

លោក បានបន្ថែមទៀតថា ឈរលើមូលដ្ឋាននេះ ដើម្បីជាចក្ខុវិស័យវែងឆ្ងាយ ក្នុង ការតម្រង់ទិសចាត់តាំងអនុវត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត ក្រសួងទេសចរណ៍ ដែលមានមន្ទីរទេសចរណ៍ខេត្ត ជាសេនាធិការ តែងតែបានកសាង​នូវផែនការសម្រាប់អភិវឌ្ឍន៍ ទេសចរណ៍រយៈពេល ៥ឆ្នាំ ៣ឆ្នាំ ដោយមានការចូលរួមពីគ្រប់មន្ទីរ អង្គភាព និងភាគីពាក់ពព័ន្ធផ្សេង ទៀតក្នុងខេត្ត ក្រោមយន្តការគណៈកម្មាធិការអភិវឌ្ឍ​ទេសចរណ៍ខេត្ត ទាំងនេះ បានបង្ហាញឲ្យឃើញ​ យ៉ាងច្បាស់ថា វិស័យទេសចរណ៍ គឺមាន​លក្ខណៈជាប្រព័ន្ធ និងមានភាពប្រទាក់ក្រឡាគ្នានៅក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសក្កិសមដែលរាជរដ្ឋាភិបាលបានកំណត់ជា «មាសបៃតង» ផងដែរ។

មានមតិក្នុងកិច្ចប្រជុំលោក ម៉ែន ភារម្យ ប្រធានប្រតិភូក្រសួងទេសចរណ៍ និងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា នៅក្នុងអាណត្តិថ្មីក្រោមការដឹកនាំ របស់ឯកឧត្តម សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានរៀបចំនូវគោលនយោបាយអភិវឌ្ឍន៍ ទេសចរណ៍ច្បាស់លាស់ ជាពិសេសគំនិតផ្តួចផ្តើមថ្មី បង្កើត ៥ និងអភិវឌ្ឍន៍៣ រួមមាន៖ បង្កើត៥. ទី១.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ទី២.បង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយភាព ទាក់ទាញទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសំខាន់ៗ ទី៣.បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និង សម្របសម្រួលកិច្ចការផ្ទៃក្នុង ពាក់ព័ន្ធទៅនឹងការ​ធ្វើដំណើររបស់ទេសចរ រួមទាំងការអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធទន់ និងរឹង ទី៤.បង្កើត​ប្រសិទ្ធភាពនៃការអភិវឌ្ឍផលិតផលទេសចរណ៍ និងទី៥.បង្កើន ប្រសិទ្ធភាពនៃការអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ខ្ពស់។ អភិវឌ្ឍ ៣ រួមមាន៖ ទី១.អភិវឌ្ឍន៍រចនាសម្ព័ន្ធស្ថាប័ន ទី២.អភិវឌ្ឍន៍បរិវត្តកម្មឌីជីថល និង ទី៣.អភិវឌ្ឍន៍ធនធានមនុស្ស។

លោក ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាព​ នូវយន្តការ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ទេសចរណ៍ខេត្តព្រះវិហារ ប្រកបដោយភាពបត់បែន​ នវានុវត្ត និងស្មារតីទទួលខុសត្រូវ ខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន ស្របតាមទស្សនទាន «រួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នា ទទួលខុសត្រូវ» ៕ 

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        3
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        123
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm