ក្រសួងការងារបន្តបើកវគ្គបណ្តុះបណ្តាលស្តីពីសុវត្ថិភាពអគ្គិភ័យ នៅតាមសហគ្រាស និងគ្រឹះស្ថាននានា

2024/03/28 08:31:03 pm        260

ក្រសួងការងារ និងបណ្តុះបណ្តាល បានបន្តបើកវគ្គបណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅ​តាម​សហគ្រាស គ្រឹះស្ថាននានា ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់​ការ​យល់​ដឹង​អំពី​សុវត្ថិភាព​អគ្គិភ័យ​ អគ្គិសនី ការងារដែលមានហានិភ័យ និងការងារផ្សារ ដល់តំណាងសហគ្រាស គ្រឹះស្ថាន និង​ក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំសហគ្រាស គ្រឹះស្ថាន ដោយ​មាន​អ្នកចូលរួមសរុបប្រមាណជិត ២០០នាក់។

ឯកឧត្តម ផេង សុខាំ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងកម្មវិធី កាលពីថ្ងៃទី២៧ មីនា ឆ្នាំ២០២៤នេះ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ មាន​សារៈ​សំខាន់​ណាស់​ចំពោះ​សហគ្រាស គ្រឹះស្ថាន ជាពិសេសសម្រាប់ក្រុមការងារសុវត្ថិភាព និងសុខភាព​ប្រចាំ​សហ​គ្រាស គ្រឹះស្ថាន និងអ្នកពាក់ព័ន្ធដែលអនុវត្តការងារផ្ទាល់ និងចូលរួម​ត្រួត​ពិនិត្យ​លក្ខ​ខណ្ឌ​សុវត្ថិភាព​ការងារ​នៅកន្លែងធ្វើការ។ ឯកឧត្តម សង្កត់ធ្ងន់ថា ក្រុមការងារសុវត្ថិភាព និងសុវត្ថិភា​ព​ការងារ ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងយន្តការចុងក្រោយនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និង​សុខភាព​ការងារនៅថ្នាក់សហគ្រាស គ្រឹះស្ថាន និងចូលរួមលើកកម្ពស់ការតាមដាន ត្រួតពិនិត្យ និង​បង្ការករណីគ្រោះអគ្គិភ័យនៅកន្លែងធ្វើការ ឱ្យកាន់តែប្រសើរឡើង។

ឯកឧត្តម​លើកឡើងបន្តថា ជាការពិតណាស់ ដើម្បីសម្រេច​បាន​នូវ​ការ​កសាង​វប្បធម៌​នៃ​ការ​បង្ការ​សុវត្ថិភាព និងសុខភាពការងារ និងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ ជាទស្សនៈ​វិស័យ​ដ៏វែង​ឆ្ងាយ ដែលទាមទារការចូលរួមយ៉ាងសកម្ម និងការបេ្តជ្ញាចិត្តរបស់គ្រប់ភាគីទាំងអស់ រួមមាន​រាជ​រដ្ឋាភិបាល អង្គការ និយោជក អង្គការកម្មករនិយោជិត អ្នកជំនាញផ្នែកសុវត្ថិភាព និង​សុខភា​ព​ការងារ ដើម្បីប្រែក្លាយការបង្ការសុវត្ថិភាព និងសុខភាពការងារទៅជាវប្បធម៌នៅកន្លែងធ្វើការ និង​ការរស់នៅប្រចាំថ្ងៃ។

លោក ឡេង តុង ប្រធាននាយកដ្ឋានពេទ្យការងារ បានបញ្ជាក់ថា ដើម្បីបង្ការ និងកាត់បន្ថយ​គ្រោះថ្នាក់​អគ្គិភ័យកើតឡើងនៅកន្លែងធ្វើការ និយោជកគួរតែរៀបចំផែនការការងារឲ្យបានជាមុន មានដូចជា៖ ត្រូវអនុវត្តការវាយតម្លៃហានិភ័យអគ្គិភ័យ ដោយពិចារណា​លើ​មូល​ហេតុ​ចំបងៗ​ដែល​ជា​ធាតុផ្សំនាំឱ្យមានអគ្គិភ័យកើតឡើង , ត្រូវមានឧបករណ៍​ពន្លត់​អគ្គិភ័យ​ត្រឹម​ត្រូវ​សម្រាប់​ពន្លត់​ភ្លើង​ឱ្យ​បាន​ទាន់ពេលវេលា , រៀបចំគំនូសប្លង់ជម្លៀសខ្លួនដែលបង្ហាញអំពីសញ្ញាបង្ហាញផ្លូវ និង​ច្រក​គ្រា​អាសន្នឱ្យបានច្បាស់លាស់ មិនមានឧបសគ្គ និងចាក់សោរនៅម៉ោងធ្វើការ និង​ការរៀបចំការបណ្តុះបណ្តាលអំពីនីតិវិធីជម្លៀសខ្លួន និងហ្វឹកហាត់ពន្លត់អគ្គិភ័យដល់កម្មករ និយោជិត​ឱ្យបានទៀងទាត់ជាដើម៕ អត្ថបទ៖ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
2026/07/25 10:04:40 am        46
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am        131
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

2026/07/25 10:04:40 am
​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm