គណៈកម្មាធិការម៉ារ៉ាតុង បង្កើតកម្មវិធី “The Great Khmer Marathon Series ” ដើម្បីលើកទឹកចិត្តអ្នករត់ ៤ព្រឹត្តិការណ៍ផ្សេងគ្នា

2024/03/28 10:12:30 pm        216

គណៈកម្មាធិការម៉ារ៉ាតុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​ជូន​ដំណឹង​ស្ដីអំ​ពី​ការ​បង្កើត​កម្ម​វិធី​ថ្មីមួយ ដែលមានឈ្មោះថា ស៊េរីម៉ារ៉ាតុងខ្មែរដ៏មហិមា ឬ The Great Khmer Marathon Series ដើម្បីលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីខ្មែរទាំងអស់ ដែល​បាន​ចូល​រួម​ព្រឹត្តិការណ៍​រត់​ប្រណាំងម៉ារ៉ាតុងអន្ដរជាតិនៅកម្ពុជា ។

លោក សែម ផល្លា នាយកបច្ចេកទេសគណៈកម្មាធិការម៉ារ៉ាតុង បានឲ្យដឹងថា កម្មវិធីថ្មីនេះ រៀប​ចំ​ឡើង​ក្រោមកិច្ចសហការជាមួយក្រុមហ៊ុន Checkpiont Sport របស់ប្រទេសម៉ាឡេស៊ី ដោយ​ត្រូវ​រួម​បញ្ចូល​គ្នា​នូវព្រឹត្តិការណ៍កីឡាម៉ារ៉ាតុងធំៗទាំង ៤ នៅកម្ពុជា រួមមានទិវារត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង ខេត្តព្រះសីហនុ, ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិ, ទិវា​រត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពខ្មែរ និងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅ​អង្គរវត្ត។

ដំណើរការប្រកួត លោកបានពន្យល់ថា រាល់កីឡាករ-កីឡាការិនីខ្មែរ ដែល​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​នីមួយៗ នឹងទទួលបានពិន្ទុ ហើយការផ្ដល់ពិន្ទុ អាស្រ័យលើចម្ងាយរត់ និងថេរវេលា ។ បន្ទាប់​មកនៅចុងឆ្នាំ២០២៤ នឹងមានការបូកបញ្ចូលពិន្ទុគ្នា ដើម្បី​យក​ទៅ​ប្រឡង​ប្រជែង​កាត់​សេចក្ដី​ក្នុង​កម្មវិធី “ស៊េរីម៉ារ៉ាតុងខ្មែរដ៏មហិមា” នេះតែម្ដង ។ ចំពោះអត្ថប្រយោជន៍ កីឡាករ-កីឡាការិនីទទួលបានលេខ១ នឹងទទួល​បាន​សំបុត្រ​យន្ដ​ហោះ​ចូល​រួម​រត់​ប្រណាំង​ម៉ារ៉ា​តុង​អន្ដរជាតិ នៅម៉ាឡេស៊ី ព្រមទាំងចំណាយផ្សេងៗ ដែលជាបន្ទុករបស់គណៈកម្មាធិការម៉ារ៉ាតុង គ្រា​ដែល​អត្តពលិកពីលេខ១ ដល់លេខ៥០០ ទាំងបុរស-នារី ក៏នឹងមានទទួលបានវត្ថុអនុស្សាវរីយ៍ ក៏​ដូចជាលិខិតសើរពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ ។

ដូច្នេះតាមរយៈកម្មវិធីថ្មី ដើម្បីលើកទឹកចិត្តដល់អ្នករត់ប្រុស-ស្រី ដែលជាជនជាតិខ្មែរនេះ គណៈក​ម្មាធិការ​ម៉ារ៉ា​តុង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសំណូម​ពរ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ព្រឹត្តិការណ៍​កីឡាម៉ារ៉ាតុងទាំង ៤ ឲ្យបានច្រើនកុះករ ដើម្បីលើកស្ទួយ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​នៅ​កម្ពុជា​ផង និងបន្សល់នូវអនុស្សាវរីយ៍ល្អៗ តាមរយៈការចូលរួមរត់ ដើម្បីសុខភាព និង​សប្បុរសធម៌នេះផង ។

ចំពោះកម្មវិធីរត់ទាំង ៤ព្រឹត្តិការណ៍ ក្នុងឆ្នាំ២០២៤ នេះ រួម​មាន​ទិវា​រត់​ប្រណាំង​អន្ដរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង ខេត្តព្រះសីហនុ រៀបចំនៅថ្ងៃទី០៧-មេសា, ទិវារត់ប្រណាំង​ភ្នំពេញ​ពាក់​កណ្ដាល​ម៉ារ៉ា​តុង​អន្ដរជាតិ រៀបចំនៅថ្ងៃទី១៦-មិថុនា, ទិវារត់ប្រណាំង​ម៉ារ៉ា​តុង​អន្ដរជាតិ​ចក្រ​ភព​ខ្មែរ​ រៀបចំនៅថ្ងៃទី៤-សីហា និងទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅអង្គរវត្ត រៀប​ចំ​នា​ថ្ងៃ​ទី០១ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ៕ អត្ថបទ លី ឈុនឡា, រូបភាព គង់ ហន និងរូបពាក់ព័ន្ធ ៕

 

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        171
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        178
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        184

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm