ខេត្តពោធិ៍សាត់រៀបចំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលសន្និបាតការងារ​របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនអង្គភាពពាក់ព័ន្ធ

2024/03/28 10:50:16 pm        191

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វ​ផ្សាយ​អំពី​លទ្ធផល​សន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួងអភិវឌ្ឍន៍ជនបទ ។ ពីធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋ​លេខាធិការ តំណាងឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង​ដោយ​មាន​ការ​ចូលរួម​ពី​ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោកឡាយ វិសិដ្ឋ អភិបាលរងខេត្ត គណៈ​អភិបាល​ស្រុក-ក្រុង ក្រុមប្រឹក្សាស្រុក-ក្រុង មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូរ និងមន្ត្រី​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តសរុប ៧០នាក់។

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋ​លេខាធិការ បានមានប្រសាសន៍​ដោយពាំនាំ​មក​នូវការ​ផ្តាំ​ផ្ញើសួរសុខ​ទុក្ខ​ពី​សំណាក់​ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទព្រម​ទាំងផ្សព្វផ្សាយ​អនុសាសន៍​ទាំង​១៣ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជាក្នុងឱកាសបិទសន្និបាតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្តម អ៊ិន ចន្ថា បានវាយតម្លៃខ្ពស់ ចំពោះកត្តាសន្តិភាព ដែលបានផ្តល់ឱ​កាស​ឱ្យ​មន្ត្រី​តាំង​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​សម្រេច​បាន​នូវ​សមិទ្ធផល​គឺ​ជាមូល​ដ្ឋាន​គ្រឹះ​សម្រាប់​បន្ត​នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ​ដំណាក់​កាលទី១គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​ព្រម​ទាំង​កំណត់​អាទិភាព​គន្លឹះ​ចំនួន ៥​គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា។ ឯកឧត្តម បានបន្តលើក​ឡើង​ពីសារសំខាន់ នៃ​ការ​អភិវឌ្ឍន៍ជនបទដោយផ្តោតលើវិស័យអាទិភាពទាំង៤របស់ ក្រសួងអភិវឌ្ឍន៍​ជន​បទ​រួម​មាន​១-អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ជនបទ ២-កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ សហគមន៍​ជនបទ ៣-ការធ្វើពិពីធកម្ម សកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ពង្រឹង​សេវា​គាំទ្រ​រដ្ឋបាល និង​កិច្ចការទូទៅ។ ទាំងនេះពិតជា​មានសារៈសំខាន់​ក្នុង​ការរួមចំណែកជំរុញ​ឱ្យស​ម្រច​បាន​នូវ​គោលបំណងលើកកម្ពស់គុណភាពគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនប្រកបដោយ បរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមនិងវប្បធម៌។ ជាមួយ គ្នានោះក្រសួង​បាន​ដាក់​ចេញ​ទិសដៅ និង​ភារកិច្ច​បន្តក្នុងគោលបំណងពង្រឹងគុណភាព ផ្លូវជនបទឱ្យកាន់តែរឹងមាំ ប្រើប្រាស់បានយូរ អង្វែង​ និងផែនការគ្របដណ្តប់ផ្គត់ផ្គង់ទឹកស្អាត និង​អនាម័យ​ទូទាំង​ប្រទេសជំរុ​ញ​សេដ្ឋកិច្ច​គ្រួសារ​ជន​បទ​ឱ្យ​មាន​ការកើនឡើងដើមបីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

បើតាមរបាយណ៍របស់លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ការងារ​ផ្លូវជនបទមន្ទីរបានចុះពិនិត្យនិងអនុវត្តគម្រោងថែទាំផ្លូវប្រចាំចំនួន១០ខ្សែប្រវែងជាង១០៤គីឡូម៉ែត្រ ស្ថាបនាផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែងជាង៧គីឡូម៉ែត្រ និងផ្លូវបេតុង​១​ខ្សែ​ប្រវែង​១២០០ម៉ែត្រ។ ចំពោះការផ្គត់ផ្គង់ទឹកស្អាតជនបទ មន្ទីរបានរៀបចំផែនការទីតាំង​អណ្តូង​ចំនួន​២០ បានប្រកាសឃុំមានអត្រាគ្របដណ្តប់បង្គន់៩០%និងអត្រាប្រើប្រាស់ បង្គន់​១០០%ក្រោ​មគ​ម្រោង​ADB។ ជាមួយ​គ្នា​នោះម​ន្ទីរ​បាន​ចុះ​សិក្សា និ​ង​ប្រជុំ​វាយ​តម្លៃ​ដើម្បី​កំណត់អត្តសញ្ញាណ​ជន​ជាតិ​​ដើម​នៅ​ស្រុកវាលវែង​មានចំនួន ៤១៥​គ្រួសារ​មនុស្ស​ជិត​២០០០នាក់ និង​បាន​ចែក​វិញ្ញាបនបត្រ​ជូន​សិក្ខាកាមបញ្ចប់វគ្គសិក្សាឆ្នាំ២០២៣ចំនួន២៥នាក់៕ អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
2026/07/25 11:50:26 am       
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        104
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត

2026/07/25 11:50:26 am
​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm