កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

2024/03/28 11:30:08 pm        200

រសៀលថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលា ខេត្តជាន់ទី៣មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នឹងមានការ​អញ្ជើញ​ចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មន្រ្ដីរនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូបផងដែរ។

ឯកឧត្តបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយ​សកលលោកស្ថិតក្នុងភាពផុសស្រួយ ដោយសារឥទ្ធិពល នៃកូវិបត្តិជំងឺកូវីដ-១៩ សង្គ្រាម​រុស្សី -អ៊ុយក្រែន អ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន និងការ​ប្រែប្រួល​អាកាស​ធាតុ​ជា​សាកល។ កត្តាទាំង នេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានដំណោះ ស្រាយប្រកប​ដោយភាពប៉ិនប្រសព្វ។ ជា​ភ័ព្វសំណាង​ កម្ពុជារក្សាបានសន្តិភាព សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសសម្រាប់ការ អភិវឌ្ឍន៍​ប្រទេសជាតិ​ស្របតាម​ ក្រមខណ្ឌយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤៖ ​កំណើនការ​ ងារ​សមធម៌ និង​ប្រសិទ្ធភាព។

ឯកឧត្តម បានបន្តថា នៅ​ក្នុងបុព្វហេតុ ​នៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៧ ​នៃរដ្ឋសភា ​ដឹកនាំដោយសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ​និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រ ទេសព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖ កំណើនការងារសមធម៌ ប្រសិទ្ធភាព ​និងចីរភាព​ព្រមទាំងបានកំណត់អាទិភាព គន្លឹះចំនួន៥ ​គឺមនុស្ស ផ្លូវ ទឹក ភ្លើង ​និងបច្ចេកវិទ្យា ​ដែលជា​មូលដ្ឋានសម្រាប់ ការរៀបចំគោល​នយោបាយ ​និងផែនការយុទ្ធសាស្រ្តតាមវិស័យ​ ក្នុងគោលដៅអភវឌ្ឍន៍​កម្ពុជាឲ្យ ទៅជា​ប្រទេស​មានប្រាក់ចំណូលមធ្យម ​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ​និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។

ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដាក់ចេញ នូវគោល​នយោបាយអភិវឌ្ឍន៍​ជនបទ ​ដែលមានគោលបំណងប្រែក្លាយ ជតំបន់អភិវឌ្ឍន៍រីក ចម្រើន​ប្រកប​ដោយបរិយាបន្ត ​និងមាននិរន្តភាព។ នៅក្នុងន័យនេះ ​ក្រសួងបានដាក់ចេញនូវ ​ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជនបទរយៈពេល៥ឆ្នាំ ​ជាបន្តបន្ទាប់​ ជាអាទិ៍ផែនការ​យុទ្ធសាស្រ្ត​ អភិវឌ្ឍន៍​ជនបទ៥ឆ្នាំ (២០១៩-២០២៣) ​មានគោលបំណង ​“ លើក​កម្ពស់គុណភាព​ និង​ គុណតម្លៃនៃជីវិតរស់នៅ របស់​ប្រជាជន​នៅតំបន់ជនបទ ​ប្រកប​ដោយ​បរិយាបន្តទាំងផ្នែក​ សេដ្ឋកិច្ច​សង្គមកិច្ច ​និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺ៖១. អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័នរូបវ័ន ​និងគមនាគមន៍ ២. លើកកម្ពស់លក្ខខណ្ឌ ​នៃការរស់នៅរបស់សហគមន៍ជនបទ ៣. ធ្វើពិពិធកម្មសកម្មភាព​សេដ្ឋកិច្ច​ជនបទ និង៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល ​និងកិច្ចការទូទៅ ​ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕

អត្ថបទដែលទាក់ទង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am        103
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am        150
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
2026/07/25 10:29:53 am        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)

2026/07/25 11:39:40 am
​លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
2026/07/25 11:36:28 am
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
2026/07/25 11:09:14 am
​មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
2026/07/25 10:58:19 am
​សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
2026/07/25 10:48:14 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm