UN និយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ធ្លាក់លើសាលារៀនចំនួន ២១២កន្លែង នៅហ្កាហ្សា

2024/03/28 04:35:52 pm        14

យោងតាមការវិភាគ ដែលសហការជាមួយអង្គការសហប្រជាជាតិ ត្រូវបានចេញផ្សាយកាលពីថ្ងៃពុធថា ការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាលើតំបន់ហ្កាហ្សាធ្វើឡើងដោយអ៊ីស្រាអែល បានបណ្តាលឱ្យមាន ការបំផ្លាញដោយផ្ទាល់ទៅលើសាលារៀនចំនួន ២១២កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា។

រូបភាពពីផ្កាយរណប បានបង្ហាញថា យ៉ាងហោចណាស់សាលារៀនចំនួន ៥៣កន្លែង ត្រូវបាន បំផ្លាញទាំងស្រុង ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ រួមជាមួយការកើនឡើងជិត ៩ ភាគរយនៃការវាយប្រហារលើអគារសាលារៀន ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ខណៈត្រូវបានរាយការណ៍ដោយអង្គការមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ(យូនីសេហ្វ) យន្តការកម្រងសិក្សាអប់រំ និងអង្គការសង្គ្រោះកុមារ។

របាយការណ៍បានកត់ត្រាថា និន្នាការខ្ពស់នៃការវាយប្រហារលើអគារសិក្សា បានធ្វើឱ្យស្ថានភាពមនុស្សធម៌ធ្លាក់ចុះយ៉ាប់យ៉ឺនរួចទៅហើយនៅក្នុងតំបន់ហ្កាហ្សា ខណៈការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលយ៉ាងខ្លាំងធ្វឡើងពីលើអាកាស តាមដីគោក និងសមុទ្រ នៅទូទាំងតំបន់ហ្កាហ្សា។

ក្នុងចំណោមអគារសិក្សាចំនួន ៥៦៣កន្លែងនៅតំបន់ហ្កាហ្សា ១៦៥កន្លែងក្នុងចំណោម២១២កន្លែង ដែលបានទទួលរងការបំផ្លាញដោយផ្ទាល់ គឺស្ថិតនៅក្នុងតំបន់ដែលត្រូវបានរៀបចំសម្រាប់ការជម្លៀសខ្លួនដោយយោធាអ៊ីស្រាអែល។

យោងតាមរបាយការណ៍បានឱ្យដឹងថា អគារច្រើនជាង១នៅក្នុងគ្រឹះស្ថានសិក្សាពីរកន្លែង ត្រូវបានគ្រប់គ្រងដោយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ក៏ត្រូវបានវាយប្រហារ ចាប់តាំងពីខែតុលាឆ្នាំមុន រួមជាមួយអគាររដ្ឋាភិបាលដែលកំណត់គោលដៅដោយការបាញ់ផ្លោងរបស់អ៊ីស្រាអែល ឬអំឡុងពេលប្រតិបត្តិការជើងគោក។

ទីភ្នាក់ងារ UNRWA បាននិយាយកាលពីថ្ងៃពុធថា គ្មានការសិក្សាអប់រំណាមួយកើតឡើងឡើយនៅក្នុងតំបន់ហ្កាហ្សា ក្នុងរយៈពេលជិត៦ខែកន្លងទៅនេះ។

អត្ថបទដែលទាក់ទង

ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm        1
ក្រុមជំនួយព្រមានថា ការវាយលុកជើងគោកលើក្រុងរ៉ាហ្វា នឹងនាំគ្រោះមហន្តរាយដល់មជ្ឈិមបូព៌ា
2024/04/27 04:33:12 pm        1
ការកំណត់អត្តសញ្ញាណកំពុងដំណើរការ បន្ទាប់ពីរកឃើញសាកសពជិត ៤០០ នាក់នៅមន្ទីរពេទ្យហ្កាហ្សា
2024/04/27 04:29:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចធិបតី បង្ហាញក្ដីរន្ធត់ និងចូលរួមរំលែកទុក្ខជាមួយយោធិន២០នាក់ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុ ផ្ទុះគ្រាប់នៅយោធភូមិភាគទី៣

2024/04/27 07:52:38 pm
​ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ នៅស្រុកពាមជរ
2024/04/27 06:11:43 pm
​ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូង គាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
2024/04/27 05:42:42 pm
​អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរៀបចំសិក្ខាសាលា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០»
2024/04/27 05:30:49 pm
​ពលរដ្ឋជប៉ុន នាំគ្នាតវ៉ាដើម្បីសម្ដែងកង្វល់ជុំវិញការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរ ហ៊្វូគូស៊ីម៉ា
2024/04/27 04:37:56 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2024/04/26 10:33:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2024/04/25 02:59:32 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2024/04/27 05:39:28 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2024/04/27 01:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2024/04/18 01:54:35 am

ព័ត៌មានវីដេអូ

​ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់

2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am
ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិភូ​កីឡា​អាស៊ានប៉ារ៉ាហ្គេម
2022/07/06 10:23:47 am