ពលរដ្ឋ​មាន​ជំងឺ​ឈឺក្បាល​រ៉ាំរ៉ៃ សូម​មក​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស

2021/04/27 09:59:58 am        23

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត ម៉ប់ សីហា ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ជំងឺ​ឈឺក្បាល​រ៉ាំរ៉ៃ សូម​មក​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជៀសវាង​ការប្រើប្រាស់​ថ្នាំ ដោយ​គ្មាន​វេជ្ជបញ្ជា ដើម្បី​វាយ​តម្លៃថា គាត់​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​អត់​។​

​លោក​វេជ្ជបណ្ឌិត បន្តថា ដុំ​សាច់​ក្នុង​ខួរក្បាល គឺជា​ប្រភេទ​ដុំ​សាច់​មួយ ដែល​កើត​ចេញពី​ការលូតលាស់ ភាព​មិន​ប្រ​ក្រ​ដី នៃ​កោសិកា​ប្រព័ន្ធ​ប្រសាទ ឬក៏​កោសិកា​នៅ​ជុំវិញ​ប្រព័ន្ធ​ប្រសាទ ដែល​វា​លុកលុយ​ដល់​ដុំ​សាច់​ខួរក្បាល​។ ជាទូទៅ​ប្រជាពលរដ្ឋ​ស្គាល់​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល​បាន គឺ​ដុំ​សាច់​នោះ មាន​០២​ប្រភេទ ដុំ​សាច់​ស្លូត (​គ្រូពេទ្យ​វះកាត់​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​១០០% ប៉ុន្តែ​លុះត្រាតែ​អ្នកជំងឺ​នោះ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេលវេលា​) និង​ដុំ​សាច់​កាច (​គឺជា​ទូទៅ​ដែល​យើង​ទាំងអស់គ្នា​ស្គាល់​ថា មហារីក​ខួរក្បាល ទោះបី​ធ្វើការ​វះកាត់​ព្យាបាល​រួចរាល់ ក៏​អ្នកជំងឺ​មិនអាច​មានជីវិត​រស់នៅ​បាន​យូរ​ដែរ​)​។

​ដុំ​សាច់​ក្នុង​ខួរក្បាល កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ តាំងពី​កើតមក រហូតដល់​គាត់​ស្លាប់​។ ប៉ុន្តែ​ យើង​ចែក​ចេញ​ក្រុម​អាយុ ជា​២ គឺ​ជំងឺ​ដុំ​សាច់​ចំពោះ​កុមារ និង​ជំងឺ​ដុំ​សាច់​ចំពោះ​មនុស្ស​ធំ​។

​សម្រាប់​អ្នកជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល គួរ​ជៀសវាង​ការ​បរិភោគ​អាហារ​ខ្លោចៗ និង​បន្លែ​ណា​ដែលមាន​សារធាតុ​គីមី​ច្រើន ហើយក៏​ត្រូវការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​របស់គាត់ ដើម្បី​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​សង្គម​បានយូរ​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​០២​រូប មាន​ប័ណ្ណ​សមធម៌ ឬ​ហៅថា​ប័ណ្ណ​ក្រីក្រ គឺ​លោក ឌឹ​ម សារ៉ាន់ រស់នៅ​ខេត្តកំពង់ចាម មាន​អាការៈ​ឈឺ​ក្បាល​ស្ទើរ​រាល់ថ្ងៃ ដូច្នេះ ​ទើប​លោក​សម្រេចចិត្ត​មក​ធ្វើការ​ព្យាបាល នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ក្រោយ​ការ​វៈ​កាត់ បាន​ធ្វើ​ឲ្យ​ជំងឺ​របស់លោក​ធូរស្បើយ​ច្រើន​។ ដោយឡែក​អ្នកស្រី ផាន់ សុខុន រស់នៅ​ខេត្តកោះកុង មាន​ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង អស់​រយៈពេល​៤ ទៅ​៥​ឆ្នាំ​មកហើយ ទោះ​ទៅ​ព្យាបាល​ជំងឺ​នៅ​ម​នី្ទ​រណា​ក៏​អត់​ជាសះស្បើយ​ដែរ លុះដល់​មក​ព្យាបាល​ជំងឺ​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ធ្វើ​ឲ្យ​ជំងឺ​របស់​គាត់​មាន​អាការៈ​ធូរស្បើយ​ច្រើន​។​

​ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត ម៉ប់ សីហា បាន​ថ្លែងអំណរគុណ​ដល់​លោក​សាស្ត្រាចារ្យ លូ លី​ឃាង នាយ​កម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ដែល​បាន​ពង្រីក​សេវាកម្ម​បន្ថែម ដើម្បី​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ម្យ៉ាងទៀត​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ ដើម្បី​ធ្វើការ​វះកាត់ សម្រាប់​ផ្តល់​សុវត្ថិភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​៕​​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        83
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        175
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm