ថៃ​ស្នើ​ឲ្យ​កម្ពុ​ជា ​ពន្លឿន​ការ​បញ្ជូន​ពលករ​ ១​ពាន់​នាក់ ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​

2021/04/27 09:59:58 am        30

​ភ្នំពេញ៖ ឯកឧត្ដម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ទីក្រុង​បាងកក ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា ថៃ​ស្នើ​ឲ្យ​កម្ពុ​ជាព​ន្លឿ​ន​ការបញ្ជូន​ពលករ​១​ពាន់​នាក់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ក្នុងនោះ​ភាគី​នឹង​ទទួលបន្ទុក​លើ​ការចំណាយ​ធ្វើ​ច​ត្តា​ឡី​ស័ក រួម​ទាំង​ផ្តល់​ការតាមដាន​សុខភាព​ជាប្រចាំ​ជូន​ពល​ករ​។​

​ថ្លែង​ក្នុង​សម្ភាសន៍​ជាមួយ BTV នៅ​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជា ប្រចាំ​ទីក្រុង​បាងកក បាន​មានប្រសាសន៍ថា កាលពីពេល​កន្លងទៅ​ ក្នុង​ជំនួប​ពិភាក្សា​រវាង​អាជ្ញា​ខេត្តបាត់ដំបង និង​ខេត្ត​ចាន់​ថាក់​បុរី ភាគី​ថៃ ​បានស្នើ​ឲ្យ​កម្ពុជា​បញ្ជូន​ពលករ​ចំនួន​៥០០​នាក់ ដើម្បី​ទៅ​បន្តការងារ​នៅ​ប្រទេស​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ប៉ុន្តែ​ ទន្ទឹម​នឹង​ការស្នើ​ពី​ភាគី​ថៃ កម្ពុជា​បានសម្រេច​បន្ថែមចំនួន​ពលករ​ដែល​នឹងត្រូវ​នៅ​ធ្វើការ​ប្រទេស​ថៃ​ចំនួន​១​ពាន់​នាក់ ខណៈ​ភាគី​ថៃ និង​សមាគម​អ្នក​វិនិយោគ​ចម្ការ​មៀន​ថៃ​ឯកភាព​នឹង​ចំណាយ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ជូន​បងប្អូន​ពលករ​។​

​​​ឯកឧត្ដម អ៊ូ​ក សោភ័ណ បាន​គូស​បញ្ជាក់​ទៀតថា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ ភាគី​កម្ពុជា​-​ថៃ​នឹង​សម្របសម្រួល​ការចេញចូល និង​អនុវត្ត​យ៉ាង​តឹងរឹង​ចំពោះ​វិធាន​សុខាភិបាល ដូចជា​ការពិនិត្យ​សុខភាព​ជាប្រចាំ​ពី​អាជ្ញាធរ​ថៃ​ផង​ដែរ​។​

​​ដោយឡែក អំឡុង​កិច្ចប្រជុំ​រវាង​ឯកឧត្ដម អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​ប្រទេស​ថៃ ជាមួយ​ឯកឧត្ដម សុ​ឆាត ឈុំ​គ្លិន រដ្ឋមន្ត្រីក្រសួង​ការងារ​ថៃ កាលពីដើម​ខែតុលា​នេះ ភាគី​ថៃ​បាន​ឯកភាព​ជួយ​សម្រួល​ដល់​ពលករ​កម្ពុជា​ដែល​បាន​ដំណើរការ​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាម​ប្រព័ន្ធ​MoU ដើម្បី​អាចធ្វើ​ការ​បាន​ដោយ​បណ្ដោះអាសន្ន​នៅ​ប្រទេស​ថៃ​, បញ្ចុះតម្លៃ​ទិដ្ឋាការ​ស្នាក់នៅ ពី​១, ៩០០​បាត ក្នុង​១​ឆ្នាំ ទៅ​តម្លៃ ៥០០​បាត សម្រាប់​រយៈពេល​២​ឆ្នាំ ដល់​ពលករ​ខ្មែរ​, សម្រួល​បើក​ឱ្យ​នាំចូល​ពលករ​បរទេស​ចូល​មក​ធ្វើការ​ក្នុង​ប្រទេស​ថៃ​តាម​ប្រព័ន្ធ MOU ដោយ​បន្ធូរបន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​ផង​ដែរ​៕ ​អត្ថបទ៖ ​សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        327
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm